លោក អ៊ុក ត្រេវ ថា ប្រធានមន្ទីរសុរិយោដីខេត្តកែប ចេះជប់ហើយ បានជាមានស្នាមមេដៃរបស់គាត់ទៅផ្ទេរបណ្ណកម្មសិទ្ធដីឲ្យអ្នកផ្សេងទាំងលោកមិនបានដឹងបែនេះ ?
ផ្សាយចេញពីរាជធានីភ្នំពេញ ៖ ខេត្តកែប ÷ កន្លងមកមានបណ្ដាញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា « ការពិតឬទេ ? លោក អ៊ុក ត្រូវ ម្ចាស់ដីស្របច្បាប់ ស.ជ.ណ របស់រាជរដ្ឋាភិបាល ចោទប្រកាន់ថា អាជ្ញាធរខេត្ត ក្លែងបន្លំឯកសារប្រគល់ដី ជាង៧៦ហិកតា ឲ្យអ្នកដទៃ ខណៈលោកសុំអន្តរាគមន៍ទៅថ្នាក់លើរួចហើយ » ។ ក្រោយមកត្រូវបានមន្ទីរសុរិយោដីខេត្តកែបចេញសេចក្ដីបំភ្លឺព័ត៌មានថា ជារឿងមិនពិត និង បានបដិសេធន៍ទាំងស្រុង ព្រោះការអនុវត្តនីតិវិធីនូវការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមានទំហំ ៧៦៥,០០០ម២ ជូនឈ្មោះ អ៊ុក ក្រេវ ត្រឹមត្រូវស្របតាមអនុក្រឹត្យលេខ ២៥៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីការកាត់ឆ្វៀលដីទំហំ ៧៦៥, ០០០ម២ ស្ថិតនៅភូមិ ទួលសាដាំ ឃុំអន្តោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងដែនព្រៃលិចទឹក ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនឈ្មោះ អ៊ុក ត្រូវ និងស្របតាម ស.ជ.ណ លេខៈ […]
Continue Reading