លោក សោម សារ៉ន អធិការ នគរបាលស្រុកស្វាយទាប ត្រូវកូនចៅថ្នាក់ក្រោមបកអាក្រាតអំពើពុករលួយនិងភាពមិនប្រក្រតី 10 ចំណុច ដូចហែកសំពត់

ព័ត៌មានជាតិ

ផ្សាយចេញពីរាជធានីភ្នំពេញ÷

ខេត្តស្វាយរៀង÷នៅថ្ងៃទី៦ខែ មករានេះ មានការបែកធ្លាយមួយចេញពីមន្ត្រី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ចំនួន​​២៤​រូប រួម​មាន អធិការរង នាយ​ផ្នែក នាយ​រង​ប៉ុស្តិ៍​នគរបាល​ទាំង​៩​ឃុំ ក្នុងស្រុក​ស្វាយ​ទាប បាន​រួម​គ្នា​ដាក់​លិខិតទៅ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា, លោកអភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ស្តី​អំពី​ភាព​មិន​ប្រក្រតី ពុករ​លួយ បក្សពួក​និយម គ្មាន​ភាព​ជា​អ្នកដឹកនាំ របស់​លោក​វរសេនីយ៍ទោ សោម​សា​រ៉​ន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដោយ​ចោទប្រកាន់​រហូត​១០​ចំណុច ។

លិខិតគោរពជូន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា, លោកអភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ចុះថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៤ របស់មន្រ្តីនគរបាលស្រុកស្វាយទាប បានរៀបរាប់ថា ចាប់តាំង ពីលោកសេនីយ៍ទោ សោម សារ៉ន អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប បានប្រកាសចូលកាន់តំណែង កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ កន្លងមកនេះបានបង្កើតបាតុភាពមិនប្រក្រតីប៉ះពាល់សតិអារម្មណ៍កងកម្លាំងពី ថ្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់ថ្នាក់អធិការដ្ឋាននគរបាលស្រុក និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងខ្លាំង ក្នុងនោះមាន ដូចជាៈ
១. លួចលក់វត្ថុតាងគ្មានខ្លាចរអាដែលរក្សាទុកក្នុងបទល្មើសចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ បទល្មើសគឿងញៀផ្សេ ងៗ រួមមានៈរថយន្ត០៤គ្រឿង គោយន្តកែច្នៃ០១គ្រឿង ម៉ូតូ០៥គ្រឿង រម៉កសណ្តោង០២គ្រឿង យកទៅលក់អោយ ឈ្មួញយ៉ាងអនាធិបតេយ្យជាប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការប្រជុំស្នើសុំយោបល់ពីថ្នាក់ដឹកនាំអធិការដ្ឋាន ថ្នាក់ ដឹក៍នាំស្នងការ ឬព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឡើយ។
២. ស្នើសុំតែងតាំងតួនាទី ឋានន្តរសក្កិមន្ត្រីនគរបាល(នាយផ្នែក,នាយរងផ្នែក,នាយរងប៉ុស្តិ៍,អធិការរង) នៃអធិការ ដ្ឋាននគរបាលស្រុកស្វាយទាប ដោយគ្មានការប្រជុំវាយតម្លៃត្រឹមត្រូវ ដោយថ្នូរជាទឹកប្រាក់ពី៥០០ ទៅ១.០០០ដុល្ល ដោយគ្រាន់តែហៅលោក-លោកស្រី អធិការរងមកចុះហត្ថលេខាជាការស្រេចំ ។
៣. ធ្លាប់មានប្រវត្តិជាមេខ្លោងជួញដូរគ្រឿងញៀនដ៏សកម្ម កាលជាអតីតមេប៉ុស្តិ៍ព្រៃអង្គុញ កាលអំឡុងឆ្នាំ២០១៦ នៃ អធិការដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ដែលកាលនោះមន្ត្រីប៉ូលីសទូទាំងខេត្តស្វាយរៀង និងប្រជាពលរដ្ឋនៅជុំវិញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត នរណាៗក៏ធ្លាប់ដឹងលឺរឿងនេះផងដែរ ហើយធ្លាប់ត្រូវបានថ្នាក់ដឹកនាំនៃស្នងការដ្ឋាន ខេត្តស្វាយរៀង ដកទៅបញ្ឈរជើងនៅការិយាល័យបុគ្គលិកខេត្ត និងចូលខ្លួនបង្ហាញមុខនៅ សាលាដំបូងខេត្តស្វាយ រៀង ជារៀងរាល់ខែរហូតមកដល់បច្ចុប្បន្ន តែត្រូវបានអន្តរាគមន៍រត់ការបិទរឿងក្តី និងតម្លើងឋានៈតូនាទីជាបន្តបន្ទាប់ រហូតមកជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាបបច្ចុប្បន្ន ដោយបងប្រុសបង្កើត គឺលោក ឧត្តម សេនីយ៍ត្រី អ៊ុក សំអៀង ជាស្នងការរង ទទួលផែនភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងដ្ឋាននគរបាលខេត្តស្វាយរៀង។
៤. សូមអោយថ្នាក់ដឹកគ្រប់ជាន់ថ្នាក់ មេត្តាពិនិត្យ មើលសាវតារបស់អធិការរូបនេះឡើងវិញ និងចាត់វិធានការណ៍អនុ វត្តន៍តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ និងតាមផ្លូវច្បាប់ ដូចអនុវត្តន៍មន្រ្តីនគរបាលថ្មីៗនេះរួមមានៈ នគរបាល ខេត្តព្រៃវែងចំនួន១១នាក់(ពាក់ពន្ធ័គ្រឿងញៀន), អធិការរងក្រុងកំពត០១ម្នាក់ (ពាក់ពន្ធ័គ្រឿងញៀន), មេប៉ុស្តិ៍នៅ ខេត្តកំពង់ធំ០១នាក់(ប្រវត្តិប្លន់ទូរមាស) អោយមហាជនលើកឡើងតៗគ្នាថាៈ មន្ត្រីមានប្រវត្តធ្លាប់មាន ពាក់ពន្ធ័បទល្មើសដូចគ្នា តវាសនាខុសគ្ន ។
៥. អំពាវនាវថវិកាពីសប្បុរសជននានា ពីថ្នាក់ដឹកនាំនគរបាលខេត្ត យកថវិកាសាងសង់អគារស្នាក់នៅ០១ខ្នងមាន ០៥បន្ទប់ ដោយសម្ពោធកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះ ប៉ុន្តែអធិការរូបនេះ បែរជាអោយកងកម្លាំង របស់ខ្លួនបង់ប្រាក់ក្នុង០១បន្ទប់ចំនួន៤០០ដុល្លានិងតម្រូវអោយបង់ប្រាក់មុនជាថ្នូរចូល ស្នាក់នៅ ឬយកជាកន្លែងធ្វើ
ការងារបម្រើអោយអង្គភាព រហូតមកដល់ពេលនេះមិនមានកងកម្លាំងណាម្នាក់ចូលស្នាក់នៅអគារថ្មីនោះទេ ព្រោះ ពួកគាត់គ្មានលទ្ធភាពបង់ប្រាក់អោយលោកអធិការ តាមការទាមទារ។
៦.ប្រើពាក្យសំដីអសុរោះ និងអសីលធម៍ អាម៉ឹង! ហែងអាញ់! ជាមួយកូនចៅក្រោមឳវាទ ជាមួយមេប៉ុស្តិ៍ទាំង០៩ឃុំ ដែលពួកគាត់ជាមន្ត្រីតាមផ្នែកខ្លះអាយុបងជាង១០ឆ្នាំក៏មាន។
៧. នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១និង២០នាទី មានករណីក្មេង០១ក្រុម ជិះម៉ូតូចំនួន០៤គ្រឿង ដេញ ដេញកាប់លើជនរងគ្រោះចំនួន០២នាក់ ទី១, ឈ្មោះ វ៉ាន់ សៀង សំណង ភេទប្រុស អាយុ១៩ឆ្នាំ (កម្មកររោងចក្រ) លេខទូរស័ព្ទៈ០៧១២៧៥៨២៨៨ រស់នៅភូមិជុប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ទី២, ឈ្មោះ ទិត្យ សាភិន ភេទប្រុស អាយុ២១ឆ្នាំ លេខទូរស័ព្ទៈ០៩៧៨៥៥៨៣៥១(កម្មកររោងចក្រ រស់នៅភូមិជុប ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ពលរដ្ឋរត់អោយគេជួយ។

៥. អំពាវនាវថវិកាពីសប្បុរសជននានា ពីថ្នាក់ដឹកនាំនគរបាលខេត្ត យកថវិកាសាងសង់អគារស្នាក់នៅ០១ខ្នងមាន ០៥បន្ទប់ ដោយសម្ភោធកាលពីកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះ ប៉ុន្តែអធិការរូបនេះ បែរជាឲ្យកងកម្លាំងរបស់ខ្លួនបង់ប្រាក់ក្នុង០១បន្ទប់ចំនួន៤០០ដុល្លា និង តម្រូវឲ្យបង់ប្រាក់មុនជាថ្នូរនឹងចូលស្នាក់នៅ ឬយកជាកន្លែងធ្វើការងារបម្រើឲ្យអង្គភាព រហូតមកដល់ពេលនេះមិនមានកងកម្លាំងណាម្នាក់ចូលស្នាក់នៅអគារថ្មីនោះទេ ព្រោះពួកគាត់គ្មានលទ្ធភាពបង់ប្រាក់ឲ្យលោកអធិការ តាមការទាមទារ ។
៦.ប្រើពាក្យសំដីអសុរស និង អសីលធម៍ អាម៉ឹង! ហែងអាញ់! ជាមួយកូនចៅក្រោមឱវាទ ជាមួយមេប៉ុស្តិ៍ទាំង០៩ឃុំ ដែលពួកគាត់ជាមន្ត្រីតាមផ្នែកខ្លះអាយុបងជាង១០ឆ្នាំក៏មានដែរ ។
៧. នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១និង២០នាទី មានករណីក្មេង០១ក្រុម ជិះម៉ូតូចំនួន០៤គ្រឿងដេញកាប់លើជនរងគ្រោះចំនួន០២នាក់ ទី១, ឈ្មោះ វ៉ាន់ សៀងសំណង ភេទប្រុស អាយុ១៩ឆ្នាំ (កម្មកររោងចក្រ) លេខទូរស័ព្ទៈ០៧១២៧៥៨២៨៨ រស់នៅភូមិជុប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ទី២, ឈ្មោះ ទិត្យ សាភិន ភេទប្រុស អាយុ២១ឆ្នាំ លេខទូរស័ព្ទៈ០៩៧៨៥៥៨៣៥១(កម្មកររោងចក្រ រស់នៅភូមិជុប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ពេលនោះជនរងគ្រោះភ័យពេកបានផ្ដួលម៉ូតូរត់ចូលផ្ទះប្រជាពលរដ្ឋឲ្យគេជួយ ពេលនោះក្រុមជនល្មើសបានយកម៉ូតូម៉ាកសង់ទ្រីម ឆ្នាំ២០២១ ពណ៌ខ្មៅផ្លាកលេខៈ ស្វាយ រៀង 1R: 8086 ជិះគេចខ្លួនបាត់តែម្តង ។ តែលោកអធិការមិនបានជួយស្វះស្វែងរកម៉ូតូជនរងគ្រោះ និង តាមចាប់ជនបង្កមកដាក់ទោសតាមច្បាប់នោះទេ ហើយថែមទាំងយកជនរងគ្រោះទាំង០២នាក់ខាងលើទៅពិនិត្យទឹកនោមស្វែងរកសារធាតុញៀន និងហៅក្រុមគ្រួសារមកពិន័យជាប្រាក់ចំនួន២០០ដុល្លាបន្ថែមទៀត ។
៨. នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២០និង៣០នាទី មានក្រុមជួញដូរជនជាតិបង់ក្លាដេស០១ក្រុម មានគ្នា១០នាក់ បានជិះរថយន្តម៉ាកព្រុស ពណ៍ទឹកក្រហម ជិះចេញពីច្រករបៀងព្រំដែនឃុំព្រៃតាអី ប៉ុន្តែត្រូវបានកម្លាំងប៉ុស្តិ៍ឃុំព្រៃតាអី និង ក្រុមជំនិតលោកអធិការស្ទាក់ឃាត់បាន និង ទាមទារក្រុមជួញដូរមនុស្សនោះបង់ប្រាក់ ១០.០០០ដុល្លា តែដោយមេខ្យល់ក្រុមជួញដូរនោះខ្លាចការគំរាមកំហែងរបស់លោកអធិការបក្សពួកខ្លួនបញ្ជូនទៅតុលាកា ឬចាប់ដាក់គក រាំងស្ទះការងាររបស់ខ្លួន ក៏ស្នើសុំសម្រួលត្រឹមចំនួន៧.០០០ដុល្លាជាថ្នូរនិងការដោះលែងអោយត្រឡប់ទៅវិញ ចែកលុយគ្នាជាមួយបក្សពួកក្រុមខ្លួនយ៉ាងរំភើយ ។
៩. នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង២០នាទី មានក្រុមជួញដូរជនជាតិវៀតណាម០១ក្រុមដឹកជនជាតិវៀតណាមមានគ្នា០៦នាក់ចេញពីច្រកព្រំដែនឃុំគគីរសោម បានជិះរថយន្តម៉ាកព្រុស ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខៈ ភ្នំពេញ២BD 5315 បានបើកបុកម៉ូតូជនរងគ្រោះឈ្មោះ ឡុង សារិន ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសបាក់ជើងខាងឆ្វេង និងបែកក្បាលរបួសធ្ងន់ធ្ងរ (កំពុងព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ) ហើយបើករត់ពីកន្លែងកើតហេតុ ប៉ុន្តែជនបង្កនិងរថយន្តត្រូវបានកម្លាំងប៉ុស្តិ៍ រមាំងថ្កោលឃាត់បាននៅម្ដុំខាងជើងក្លឹបកម្សាន្តអ៊ិច(X.Club) និងបាននាំជនបង្ក០៦នាក់នោះ យកមកកាន់អធិការ ដ្ឋាននគរបាលស្រុកស្វាយទាប ក្នុងនោះមានខ្មែរ០៣នាក់ និងជនជាតិវៀតណាម០៣នាក់ឆ្លងដែនខុសច្បាប់ គោលដៅនាំយកទៅជួញដូរនៅក្រុងព្រះសីហនុ ។ ប៉ុន្តែលោកអធិការ ទាមទារក្រុមឲ្យជួញដូរមនុស្សនោះបង់ប្រាក់១០.០០០ ដុល្លា តែដោយមេខ្យល់ក្រុមជួញដូរនោះខ្លាចការគំរាមកំហែងរបស់លោកអធិការបក្សពួកខ្លួនបញ្ជូនទៅតុលាកា ឬ ចាប់ដាក់គក រាំងស្ទះការងាររបស់ខ្លួន ក៏ស្នើសុំសម្រួលត្រឹមចំនួន៥.០០០ដុល្លា ជាថ្នូរនិងការដោះលែងអោយត្រឡប់ទៅវិញ ហើយធ្វើរបាយការណ៍ភូតកុហកក្រុមគ្រួសារជនរងគ្រោះ ថ្នាក់ដឹកនាំ និង ជំនាញការិយាល័យស្រុកខេត្ត ថា ជនសង្ស័យរត់ចោលរថយន្តបាត់តែម្តង និង ចែកលុយគ្នាជាមួយបក្សពួកក្រុមខ្លួនយ៉ាងសប្បាយរីករាយ ។ ១០.អធិការ រូបនេះបង្កើតបក្សពួក និងក្រុមស៊ីវិល ដើរគាបសង្កត់ក្រុមក្មេងស្ទាវៗដើរលេងយប់ មកពិនិត្យទឹកនោម ស្វែងរកសារធាតុញៀន ឬចោទពីបទល្មើសផ្សេងៗ និងអោយក្រុមខ្លួនទាក់ទងទៅក្រុមគ្រួសារយកលុយពិន័យជាប្រាក់ចំនួន៣០០ទៅ៥០០ដុល្លា ក្នុងម្នាក់ៗជាថ្នូរនិងការដោះលែងអោយវិលត្រឡប់ទៅផ្ទះវិញ ។
អាស្រ័យដូចបានគោរពជម្រាបជួនខាងលើ សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាពិនិត្យជូនដោយដោះស្រាយឲ្យយើងខ្ញុំទាំងអស់គ្នាដោយក្ដីអនុគ្រោះ ព្រោះថា ការបញ្ជាដឹកនាំរបស់លោកវរសេនីយ៍ទោ
សោម សារ៉ន អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប បានធ្វើឲ្យប៉ះពាល់សតិអារម្មណ៍កងកម្លាំងយ៉ាងខ្លាំង ដោយមន្ត្រីម្នាក់ៗលែងមានចិត្តបំពេញការងារ ព្រោះថាលោកអធិការរូបនេះគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បែងចែកបក្សពួកនិយម តែប៉ុណ្ណោះ ។ ម្យ៉ាងទៀតបានធ្វើឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកស្វាយទាបទាំងមូល មានការមិនពេញចិត្ត ដោយទង្វើររបស់គាត់ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើអាជីវកម្ម និងមានការភ័យខ្លាចពីការគម្រាមកំហែងជាថ្នូរនិងការទទួលបានលាភសក្ការៈ ។

សូមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ ។
ស្វាយទាប, ថ្ងៃចន្ទ៥រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤
ពីមន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង
ដោយមិនអស់ចិត្ត អង្គភាពយើងបានទាក់ទងសុំការបំភ្លឺពីលោក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាបដែរ ប៉ុន្តែនៅព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០២៤លោកលើកទូរស័ព្ទហើយតែមិនបានឆ្លើយទេ បែរជាដេញដោលរកមុខអ្នកទម្លាយព័ត៌មានទៅវិញ ព្រមប្រាប់ថា កុំអាលផ្សាយ ឲ្យរង់ចាំ១ថ្ងៃដើម្បីគាត់រកពេលជួបបំភ្លឺផ្ទាល់ ។
( សម្លេង សោម សារ៉ន )
ប៉ុន្តែអង្គភាពបានរង់ចាំរយៈពេល២ថ្ងៃហើយនៅតែមិនឃើញលោកអធិការមកបំភ្លឺឡើយ សូម្បីខ្លឹមសារចោទប្រកាន់ខាងលើដែលអង្គភាពយើបានផ្ញើរតាមតេឡេក្រាម ក៏ឃើញគាត់ចូលដែរ តែមិនឆ្លើយតបអ្វីទាំងអស់ ។
សាច់រឿងនេះ ជីវិត និង កីឡា សុំមិនធ្វើអត្ថាធិប្បាយ វិភាគ ឬ ដាក់បន្ទុកទៅលើភាគីណានោះទេ ព្រោះវាគ្រាន់តែជាលិខិតរបស់កូនចៅលោក សោម សារ៉ន តែម្ខាងនៅឡើយ មិនទាន់ដឹងថា ពាក្យចោទប្រកាន់ទាំងឡាយនោះពិតកម្រិតណានៅឡើយទេ ដូច្នេះបើលោកអធិការស្រុកស្វាយទាបមិនមានកំហុសដូចការចោទប្រកាន់នោះទេ គួតែមានសេចក្ដីក្លាហានចេញមុខបកស្រាយបំភ្លឺឲ្យបានច្បាស់ ខណៈដែលអង្គភាពយើងខ្ញុំនឹងទុកវេទិកាជូនតាមការគួរគ្រប់ពេលវេលា ។
ទោះជាយ៉ាងណាក្រុមមន្ត្រីមួយចំនួនធំនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប នៅតែទទូចស្នើសុំឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ ឬ ស្ថាប័នជំនាញមេត្តាប្រញ៉ាប់ចុះត្រួតពិនិត្យអង្គភាពដែលសង្ស័យថាមានរឿងអាស្រូវពូករលួយមួយនេះឲ្របានឆាប់ផងទាន ៕