ខេត្តពោធិ៍សាត់ប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2023 និងលើកទិសដៅអនុវត្តការងារឆ្នាំ 2024

ព័ត៌មានជាតិ

 

ផ្សាយចេញពីរាជធានីភ្នំពេញ÷

ខេត្តពោធិ៍សាត់÷នៅព្រឹកថ្ងៃទី 20 ខែធ្នូឆ្នាំ 2023 នៅសាលប្រជុំរដ្ឋបាលខេត្ត ពោធិ៍សាត់ មានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2023 និងលើកទិសដៅអនុវត្តការងារឆ្នាំ 2024 ដោយអនុវត្តរយៈពេល 2 ថ្ងៃក្នុងថ្ងៃទី 20 ដល់ថ្ងៃទី 21 ខែធ្នូ។
ពិធីនេះមានការចូលរួមជាអធិបតីពីសំណាក់លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ព្រមទាំងមានការចូលរួមពីកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញមន្ទីរអង្គភាពខេត្តជាច្រើនរូបទៀត។
ជាកិច្ចស្វាគមន៍លោកខូយ លីដាអភិបាលនៃគណៈពិបាលខេត្តពោធិ៍សាត់បានថ្លែងឲ្យដឹងពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តបានអនុវត្តដោយជោគជ័យកាលពីឆ្នាំ 2023 កន្លងមកដូចជាផ្សព្វផ្សាយការប្រឡងប្រណាំងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងអនុវត្តទិសដៅការងារមាន៤ចំណុចគឺទី១.ការចុះអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ទី 2.ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពក្នុងការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គម។ ៣.ការដោះស្រាយវិវាទដីធ្លីនិងវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាននិង៤.ការបង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងអនុវត្តការងារសំខាន់ៗមួយចំនួនទៀត។
ក្នុងឱកាសនោះដែរ លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តពោធិ៍សាត់ដែលបានខិតខំយកអស់ពីចិត្តពីថ្លើមក្នុងការបំពេញភារកិច្ចជូនរដ្ឋនិងប្រជាជននាឆ្នាំកន្លងមកប្រកបដោយជោគជ័យ។ ជាមួយនេះលោកបានជំរុញឲ្យគ្រប់ស្ថាប័នក្នុងខេត្តទាំងអស់ត្រូវតែយកចិត្តទុកដាក់បំពេញភារកិច្ចជាបន្តទៀតដោយធ្វើយ៉ាងណានៅឆ្នាំ 2024 ខាងមុខទទួលបានលទ្ធផលជាវិជ្ជមានលើសពីឆ្នាំ 2023 នេះ។
បន្ទាប់មក គណៈអធិបតីក៏បានអញ្ជើញផ្ដល់បានសរសើរ លិខិតសរសើរ ចំពោះមន្ត្រីមានស្នាដៃល្អដែលអនុវត្តការងារកន្លងមកព្រមទាំងពិនិត្យមើលការតាំងសមិទ្ធផលនានាដែលខេត្តពោធិ៍សាត់ទទួលបានគួរឲ្យមោទនភាព៕