ចុមកណ្ដុំឆែប ! ដល់ម្លឹងផង! អាងខ្លួនជាអធិការរងស្រុកជុំគីរី ថ្លើមធំហ៊ានផ្ញើរសារលេបខាយប្រពន្ធគេ ដែលគេរត់មកប្ដឹងឲ្យជួយដោះស្រាយជម្លោះក្នុងគ្រួសារ

ព័ត៌មានជាតិ

 

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពត ÷ នៅក្នុងខែធ្នូឆ្នាំ២០២៣នេះគេបានមើលឃើញថា លោក ម៉ៅ មធុរិទ្ធ ស្នងការប៉ូលីសខេត្តកំពត ហាក់ដូចជាមមាញឹកខ្លាំងតែរឿងចាត់ការលើមន្ត្រីតាមក្រោមឱវាទរបស់ខ្លួនដែលបានប្រព្រឹត្តិល្មើសវិន័យកងកម្លាំងនគរបាលជាតិតែប៉ុណ្ណោះ ។ គេនៅចាំបានថា កាលពីថ្ងៃទី៨ខែធ្នូកន្លងមកលោកបានដកបញ្ឈរជើងនាយនគរបាលថ្នាក់វរសេនីយ៍២រូប គឺលោកវរសេនីយ៍ត្រី សែម សីហា អធិការរង និង លោក វរសេនីយ៍ត្រី គង់ កប នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែចែង នៃអធិការនគរបាលស្រុកជុំគីរី ដែលបានអនុវត្តតួនាទីភារកិច្ចផ្ទុយពីវិន័យលេខ០០៦ បបជ របស់កងកម្លាំងនគរបាលជាតិ ។ មួយសប្ដាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី១៦ខែធ្នូនេះ លោកស្នងការក៏ទ្រាំលែងបានដាច់ចិត្តប្រកាសបណ្ដេញលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពតមួយរូបទៀតចេញពីក្របខណ្ឌប៉លីស ខណៈដែលមន្ត្រីរូបនេះមិនប្រើសិទ្ធជាសមត្ថកិច្ចដើម្បីបង្ក្រាបគ្រឿងញៀនបែរជាប្រព្រឹត្តបទល្មើសសេពគ្រឿងញៀន ខ្លួនឯងទៅវិញ ។
ឥឡូវនេះស្រាប់តែមានរឿងថ្មី និង ប្លែកមួយទៀតបានបែកធ្លាយថា លោកវរសេនីយ៍ត្រី ម៉ឹង សុវណ្ណ អធិការរងស្រុកជុំគីរី ថ្លើមធំហ៊ានផ្ញើរសារលេបខាយប្រពន្ធគេ ដែលរត់មកប្ដឹងគាត់ឲ្យជួយដោះស្រាយជម្លោះរឿងប្ដីប្រើហឹង្សាលើរាងកាយ និង ផ្លូវភរទ។ សម្រាប់រឿងថ្មីមួយនេះគឺអង្គភាពយើងទទួលបានក្នុងពេលដែលក្រុមការងារនៃការិយាល័យនិពន្ធសារព័ត៌មាន ជីវិត និង កីឡាកំពុងបំពេញភារកិច្ចរបស់ខ្លួនប្រចាំថ្ងៃនោះ ស្រាប់តែមានស្ត្រីម្នាក់ឈ្មោះ វ វ រិយា អាយុជាង២០ឆ្នាំ រស់នៅស្រុកខាងប្ដីភូមិឃ្លៃ ឃុំជម្ពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពតបានទូរស័ព្ទរាយការណ៍ប្រាប់ឲ្យដឹងនូវរឿងដ៏ហួសចិត្តនិងស្មានមិនដល់ថា សូមបងជួយផ្សាយរឿងឈឺចាប់របស់ខ្ញុំផង ព្រោះមន្រ្តីប៉ូលីសខេត្តកំពតម្នាក់ឈ្មោះ ម៉ឹង សុវណ្ណ អធិការរងស្រុកជុំគិរីបានប្រមាថមាក់ងាយខ្ញុំដោយឆាតលួងលោមសុំស្នេហ៍តាមទូស័ព្ទ និង សុំរួមមេត្រីជាមួយខ្ញុំ គ្រាដែលខ្ញុំមានជម្លោះជាមួយស្វាមីដែលប្រើហិង្សាលើរាងកាយនិងផ្លូវភេទ ហើយខ្ញុំបានដាក់ពាក្យបណ្ដឹងទៅលោកអធិការរងស្រុកជុំគីរីរូបនោះដើម្បីឲ្យជួយរកយុត្តិធម៌ ។
ស្រ្តីជនរងគ្រោះបានបន្តថា ដោយសាររូបគាត់បដិសេធមិនព្រមធ្វើតាម លោកអធិការល្មោភកាមរូបនេះបានប្លុក facebook ខ្ញុំចោល មិនដោះស្រាយឲ្យខ្ញុំទេ គឺបានបញ្ជូនសំណុំរឿងទៅថ្នាក់លើហើយកែសំណុំរឿងទៅជាដាក់ថា ខ្ញុំជាអ្នកប្រឌិតរឿងចោទប្រកាន់ទៅលើប្ដីទៅវិញ ។

បើយោងតាមសារដែលផ្ញើតាម facebook ជូនទៅស្ត្រីរងគ្រោះខាងលើ គឺលោកអធិការរងស្រុកជុំគីរីដែលគ្មានការអាម៉ាស់ឈ្លក់វវង្វេងនឹងកាមគុណមិនស្គាល់ថា ប្រពន្ធគេប្រពន្ធឯង បងស្រីគេបងស្រីយើង ឬប្អូនស្រីគេប្អូនស្រីយើងនោះ បានសរសេរពាក្យពេចលួងលោមដើម្បីសុំរួមមេត្រីជាមួយស្រី្តរងគ្រោះយ៉ាងលន្លង់លន្លោច ដូចជាពាក្យថា ចង់នៅជាមួយអូនហ្នឹងហើយពៅមាស ,បើអូនឲ្យបង អរគុណណាស់ សំណព្វចិត្ត ,ជួយបងទៅអូន បងគ្មានអ្នកពឹងទេ គឺសង្ឃឹមលើអូនហើយ ,អាណិតបងម្ដងទៅណាបេះដូង, បងស្រឡាញ់អូន បងសុំគេងជាមួយអូន បងចង់ហើយអូន ឬពាក្យថា ព្រមទៅណាបេះដូង ពេលចប់ពីដោះស្រាយយើងទៅជាមួយគ្នាណា ជាដើម ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ នៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០២៣នេះ ជីវិត និង កីឡា បានទាក់ទងទៅលោកវរសេនីយត្រី ម៉ឹង សវណ្ណ អធិការរងស្រុកជុំគីរីដែរ តែនៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣នេះ ទូរស័ព្ទរបស់លោកហៅចូលជាច្រើនដងគ្មានអ្នកទទួលឡើយ ។
ចំណែកលោក ម៉ៅ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតដែលមហាជនដាក់រហស្សនាមឲ្យថា ជាស្នងការកណ្ដាប់ដៃមហាទម្ងន់ បានប្រាប់អង្គភាពយើងតាមទូរស័ព្ទថា
ចុងក្រោយស្ត្រីរងគ្រោះបានទូរស័ព្ទមកប្រាប់អង្គភាពយើងបន្ថែមថា នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣នេះ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាយអញ្ជឹត បានទទួលបញ្ជាពីលោកអធិការស្រុកជុំគីរីឲ្យទូរស័ព្ទហៅនាងឲ្យចូលទៅដោះស្រាយ បញ្ចប់រឿងជាថ្នូរនឹងការមិនចុះផ្សាយតាមបណ្ដាញព័ត៌មាន តែនាងមិនព្រមទៅទេ ។ នាងបញ្ជាក់ថា ពេលនេះបញ្ហាជម្លោះរវាងប្ដីប្រពន្ធគាត់គឺបានដោះស្រាយគ្នាចប់សព្វគ្រប់អស់ហើយ នៅឡើយតែរឿងប៉ូលីសកំហូចនេះទេដែលនាងមិនសុខចិត្ត ។ ហើយការធ្វើនេះគឺនាងមិនចង់បានលុយ ឬ បរិហាកេរ្ដិ៍បង្ខូចឈ្មោះអ្នកណាទេ គឺគ្រាន់តែចង់បកអាក្រាតប៉ូលីស កំហូច អសីលធ៌ម ថ្លើមធំហ៊ានឆាតលេបខាយ សុំរួមមេត្រីមកលើរូបនាងទាំងដែលនាងកំពុងមានទុក្ខកង្វល់ឈ្លោះទាស់ក្នុងគ្រួសារ គាត់មិនជួយរកយុត្តធ៌ម បែរជាជាន់កបន្ថែម គឺបង្វែរថា នាងប្រឌិតរឿងទម្លាក់កំហុសលើប្ដីទៅវិញនេះ ឲ្យមហាជនបានដឹង ដើម្បីកុំឲ្យមានអ្នកផ្សេងរងគ្រោះដោយសារប៉ូលីសពាលរូបនោះតែប៉ុណ្ណោះ ។
ទោះជាយ៉ាងណា នេះគ្រាន់តែជាការត្អូញត្អែររបស់ស្ត្រី វ វ រីយា តែម្ខាងនៅឡើយ យើងមិនទាន់ដឹងថា វាពិតកម្រិតណានៅឡើយទេ តែមហាជនបានវាយតម្លៃថា ៩៩ភាគរយជារឿងពិត ព្រោះមិនដែលរាស្រ្តទន់ខ្សោយណាដែលកំពុងមានទុក្ខកង្វល់ហើយទៅប្រឌិតរឿងបង្កជម្លោះជាមួយអ្នកកាន់ច្បាប់ មានអំណាចនោះទេ ដូចពាក្យចាស់ បើគ្មានភ្លើងក៏គ្មានផ្សែង ឬ បើគ្មានការគាបសង្កត់ក៏គ្មានការរើបម្រះដែរ ។ហើយប្រសិនបើមានទង្វើអសីលធ៌មបែបនេះមែន ប្រជាពលរដ្ឋរស់នៅស្រុកជុំគិរី ប្រាដជាអស់ជំនឿលើលោក ម៉ឹង សុវណ្ណ ខ្លាំងណាស់ ព្រោះក្នុងនាមជាមន្ត្រីអនុវត្តច្បាប់មិនគួរបង្កបាតុភាពក្នុងមូលដ្ឋាន ឬ ប្រព្រឹត្តអំពើអាណាចារមិនសមជាថ្នាក់ដឹកនាំរបស់កម្លាំងនគរបាលជាតិដែលជាអ្នកកាន់ច្បាប់នោះទេ ។ ប្រជាពលរដ្ឋសង្ឃឹមថា លោកឧត្តមសេនីយ៍ទោ ម៉ៅ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតពិតជាមិននៅស្ងៀមទុកឱ្យកូនចៅនៅក្រោមក្លៀកប្រព្រឹត្តអំពើអនាចារសង្កត់សង្កិនរាស្ត្រតាមចិត្តទៀតនោះឡើយ ពោលគឺនៅពេលរកឃើញថា ពិតដូចការចោទប្រកាន់ពីស្ត្រីរងគ្រោះមែនសង្ឃឹមថា លោកនឹងប្រើកណ្ដាប់ដៃមហាទម្ងន់អារកាត់សាច់ស្អុយ១ដុំនេះបោះចោល ក៏ដូចជាមានវិធានការតាមវិន័យរបស់កម្លាំងនគរបាលជាតិ ឬដកបញ្ឈរជើងដូចមន្ត្រីដែលប្រព្រឹត្តិខុសវិន័យកន្លងមកជាមិនខាន ដើម្បីកុំឲ្យមានគំរូអាក្រក់ដល់កម្លាំងនគរបាលដទៃទៀត ។
សូមរង់ចាំតាមដានទស្សនាវគ្គបន្តដើម្បីជ្រាបថា តើលោកវរសេនីយ៍ត្រី ម៉ឹង សុវណ្ណ អធិការរងស្រុកជុំគីរីដ៏មហិមារូបនេះ នឹងមានវាសនាដូចលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ ឬ ក៏ដូចលោកវរសេនីយ៍ត្រី សែម សីហា និង លោកវរសេនីយ៍ត្រី គង់ កប ? ៕