សាសនិកខ្មែរឥស្លាមនៅម៉ាស្ជិតម៉ាក់ប្រាង្គខាងត្បូងខកចិត្តចំពោះគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជាដែលនៅតែទុកលោក ឌុល ស្មាអេល ឲ្យមានតួនាទីជាបេឡាដដែល

ផ្សាយចេញពីរាជធានីភ្នំពេញ  ខេត្តកំពត÷ ចំណាត់ការរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលបានចូលមកដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃក្នុងវិហារម៉ាក់ប្រាង្គខាងត្បូង លើបញ្ហាការតវ៉ា ទាមទារឲ្យដកបុគ្គលឈ្មោះ ឌុល ស្មាអេល ចេញពីតួនាទីជាបេឡាក្នុងស៊ូរ៉ាវមួយនេះកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺបងប្អូនសាសនិកខ្មែរឥស្លាមនៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បដិសេធមិនព្រមទទួលយកឡើយ ព្រោះតែចំណាត់ការនោះមិនសមដូចបំណងដែលពួកគាត់ចង់បាន ។ បងប្អូនសាសនិកឥស្លាមដែលមកតវ៉ានោះបានប្រាប់អង្គភាពយើងថា កិច្ចប្រជុំរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាដើម្បីបញ្ចប់វិវាទខាងលើ គេមិនអនុញាតិឲ្យបងប្អូនចូលរួមស្ដាប់ ឬ បញ្ចេញមតិយោបល់ និង ធ្វើសេចក្ដីសម្រេចផ្សេងៗនោះទេ ព្រោះជាវិន័យរបស់សាសនាឥស្លាមគឺឲ្យមានសិទ្ធិចូលរួមតែអ្នកដឹកនាំម៉ាស្ជិតនានាទូទាំងខេត្តនៃសមាគមតែប៉ុណ្ណោះ ។ អ្នកដឹកនាំទាំងនោះមានតួនាទីចូលរួមបញ្ចេញមតិ ឲ្យយោបល់ និង បោះឆ្នោតផ្លាស់ប្ដូរអ្នកដឹកនាំថ្វាយបង្គំក្នុងម៉ាស្ជិតណាមួយដែលអនុវត្តប្រាសចាកពីវិន័យរបស់សាសនាឥស្លាម ឬក៏ធ្វើការងារលើសតួនាទីដែលខ្លួនទទួលបានពីការបោះឆ្នោត ឬ ការតែងតាំងទទួលស្គាល់ដោយចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ។ ប៉ុន្តែលទ្ធផលដែលបងប្អូនបានចំណាយពេលអង្គុយរង់ចាំរហូតដាច់បាយក្រហាយទឹកនោះ គឺការខកចិត្តចង់ដាច់ផ្ងាទៅវិញ ព្រោះក្រោយកិច្ចប្រជុំនោះ គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជានៅតែសម្រេចតម្កល់លិខិតបង្គាប់ការលេខ ៤៩០/២៣ ចគជឥក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលតម្រូវឲ្យបុគ្គលឈ្មោះ ឌុល ស្មាអេល កាន់តួនាទីជាបេឡាប្រចាំម៉ាស្ជិតម៉ាក់ប្រាងខាងត្បូងដដែល ដែលធ្វើឲ្យបងប្អូនមានប្រតិកម្ម ប្រាកាសបដិសេធ មិនព្រមទទួលយកភ្លាមៗតែម្ដង ។ ( រូបភាពស្រែកតវ៉ា ) […]

Continue Reading