អាងមានអំណាចប្ដីពាក់ផ្កាយ៣ ថ្លើមធំហ៊ានចាក់ដីធ្វើរបងរំលោភយកដីព្រែកនិងចំណីផ្លូវសាធារណៈមិនញញើតរដ្ឋអំណាចមូលដ្ឋាន

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពត ÷ព្រោះតែមានអំណាចនិងមានលុយ ទោះបីដឹងថា ទង្វើរបស់ខ្លួនប៉ះពាល់ដល់សម្បត្តិសាធារណៈរបស់រដ្ឋ និង ផលប្រយោជន៍ប្រជាជន ហើយរដ្ឋអំណាចមូលដ្ឋានប្រាប់ឲ្យរង់ចាំជំនាញពិនិត្យសិនយ៉ាងណាក៏ដោយក៏បុគ្គលម្នាក់នេះមិនគោរព ឬ ញញើត នៅតែជំនះចាក់ដីរំលោភយកចំណីអូរ ចំណីប្រឡាយ ដៃព្រែក និង ចំណីផ្លូវ សាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអត់អៀនខ្មាសដែរ ។ ប្រភពពីប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា បុគ្គលលោភលន់ម្នាក់នេះ បានឆ្លៀតឱកាសក្នុងពេលដែលរដ្ឋអំណាចមូលដ្ឋាន និង សមត្ថកិច្ចជំនាញកំពុងជាប់រវល់រៀបចំពិធីបុណ្យអុំទូក គឺគាត់ប្រញ៉ាប់ជួលឡានចាក់ដីនិងធ្វើរបងបុកគ្រិះរឹងមាំរំលោភបិទផ្លូវចូលផ្ទះប្រជាពលរដ្ឋនៅខាងក្រោយ លប់ព្រែកយកភ្លាមៗតែម្ដង ។ ជាមួយគ្នានេះផ្លូវដើរទៅមាត់សមុទ្រលើខ្នងព្រែកស្ថិតនៅក្នងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពតមានបណ្តោយប្រវែង(100)ម៉ែត្រ ទទឹង(៥)ម៉ែត្រដែលប្រជាពលរដ្ឋក្នុងភូមិថែរក្សាទុកជាប្រយោជន៍រួមយូរឆ្នាំមកហើយនោះក៏ត្រូវបានបុគ្គលខាងលើរំលោភយកអស់មួយចំហៀងផងដែរ ។ ប្រភពដដែលបានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៣ ក្នុងពេលដែលគេកំពុងចាក់ដីរំលោភបំពាននោះ ក្រុមប្រជានេសាទនៅភូមិដូនតោកមានប្រតិកម្ម និង មានកំហឹងយ៉ាងខ្លាំងដោយបានទៅហាមឃាត់និងរារាំងមិនឲ្យធ្វើសកម្មភាពដែរ តែបុគ្គលរូបនេះអាងអំណាច និង អាងមានលុយមិនព្រមស្ដាប់ឡើយ ។ (ចាក់សំឡេងប្រជាពលរដ្ឋ ) ក្នុងពេលកើតមានភាពចលាចលនោះគេនៅមិនទាន់ដឹងថា បុគ្គលអ្នកមានលុយមានអំណាចរូបនោះ ជាមន្រ្តីសីវិល ឬ កងកម្លាំងប្រដាប់អាវុធនៅឡើយទេ ព្រោះសូម្បីតែលោក ពៅ សុន ចៅសង្កាត់ត្រើយកោះដែលបានទៅចូលរួមថ្ងៃនោះផ្ទាល់ ក៏បានប្រាប់ ជីវិត […]

Continue Reading

ព្រឹកស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨ ១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ

ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង ១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន ២ និង រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១ ។ នេះ គឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ដោយក្នុងចំនួនទាំង ១០លើក មានបងប្អូនកម្មករ និយោជិតសរុបចំនួន ១៧២ […]

Continue Reading

សាសនិកខ្មែរឥស្លាមនៅម៉ាស្ជិតម៉ាក់ប្រាង្គខាងត្បូងខកចិត្តចំពោះគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជាដែលនៅតែទុកលោក ឌុល ស្មាអេល ឲ្យមានតួនាទីជាបេឡាដដែល

ផ្សាយចេញពីរាជធានីភ្នំពេញ  ខេត្តកំពត÷ ចំណាត់ការរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលបានចូលមកដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃក្នុងវិហារម៉ាក់ប្រាង្គខាងត្បូង លើបញ្ហាការតវ៉ា ទាមទារឲ្យដកបុគ្គលឈ្មោះ ឌុល ស្មាអេល ចេញពីតួនាទីជាបេឡាក្នុងស៊ូរ៉ាវមួយនេះកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺបងប្អូនសាសនិកខ្មែរឥស្លាមនៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បដិសេធមិនព្រមទទួលយកឡើយ ព្រោះតែចំណាត់ការនោះមិនសមដូចបំណងដែលពួកគាត់ចង់បាន ។ បងប្អូនសាសនិកឥស្លាមដែលមកតវ៉ានោះបានប្រាប់អង្គភាពយើងថា កិច្ចប្រជុំរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាដើម្បីបញ្ចប់វិវាទខាងលើ គេមិនអនុញាតិឲ្យបងប្អូនចូលរួមស្ដាប់ ឬ បញ្ចេញមតិយោបល់ និង ធ្វើសេចក្ដីសម្រេចផ្សេងៗនោះទេ ព្រោះជាវិន័យរបស់សាសនាឥស្លាមគឺឲ្យមានសិទ្ធិចូលរួមតែអ្នកដឹកនាំម៉ាស្ជិតនានាទូទាំងខេត្តនៃសមាគមតែប៉ុណ្ណោះ ។ អ្នកដឹកនាំទាំងនោះមានតួនាទីចូលរួមបញ្ចេញមតិ ឲ្យយោបល់ និង បោះឆ្នោតផ្លាស់ប្ដូរអ្នកដឹកនាំថ្វាយបង្គំក្នុងម៉ាស្ជិតណាមួយដែលអនុវត្តប្រាសចាកពីវិន័យរបស់សាសនាឥស្លាម ឬក៏ធ្វើការងារលើសតួនាទីដែលខ្លួនទទួលបានពីការបោះឆ្នោត ឬ ការតែងតាំងទទួលស្គាល់ដោយចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ។ ប៉ុន្តែលទ្ធផលដែលបងប្អូនបានចំណាយពេលអង្គុយរង់ចាំរហូតដាច់បាយក្រហាយទឹកនោះ គឺការខកចិត្តចង់ដាច់ផ្ងាទៅវិញ ព្រោះក្រោយកិច្ចប្រជុំនោះ គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជានៅតែសម្រេចតម្កល់លិខិតបង្គាប់ការលេខ ៤៩០/២៣ ចគជឥក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលតម្រូវឲ្យបុគ្គលឈ្មោះ ឌុល ស្មាអេល កាន់តួនាទីជាបេឡាប្រចាំម៉ាស្ជិតម៉ាក់ប្រាងខាងត្បូងដដែល ដែលធ្វើឲ្យបងប្អូនមានប្រតិកម្ម ប្រាកាសបដិសេធ មិនព្រមទទួលយកភ្លាមៗតែម្ដង ។ ( រូបភាពស្រែកតវ៉ា ) […]

Continue Reading