សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជាអធិបតី ក្នុងពិធីបិទ “បុណ្យសមុទ្រលេីកទី១០ ” ក្រោមប្រធានបទ “ទាំងអស់គ្នាដេីម្បីទេសចរណ៍” នៅថ្ងៃអាទិត្យ ទី៣ ធ្នូ ២០២៣ នៅទីក្រុងកែប ខេត្តកែប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជាអធិបតី ក្នុងពិធីបិទ “បុណ្យសមុទ្រលេីកទី១០ ” ក្រោមប្រធានបទ “ទាំងអស់គ្នាដេីម្បីទេសចរណ៍” នៅថ្ងៃអាទិត្យ ទី៣ ធ្នូ ២០២៣ នៅទីក្រុងកែប ខេត្តកែប។

Continue Reading

ប្អូនស្រី ហ៊ួន ច័ន្ទសុនី បញ្ជូនទៅសង្រ្គោះបន្តនៅផ្នែកប្រពោធនកម្មជំងឺធ្ងន់ នៅមន្ទីរពេទ្យកាល់ម៉ែត តាមរយៈក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ប្អូនស្រី ហ៊ួន ច័ន្ទសុនី អាយុ ២៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានអាការ:ធ្លាក់ឈាមឥតឈប់ឈរក្រោយសម្រាលកូន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ឃាត់ឈាមប្រកបដោយជោគជ័យ និងបញ្ជូនទៅសង្រ្គោះបន្តនៅផ្នែកប្រពោធនកម្មជំងឺធ្ងន់ នៅមន្ទីរពេទ្យកាល់ម៉ែត តាមរយៈក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ បច្ចុប្បន្ន ស្ថានភាពជំងឺរបស់ប្អូនស្រី មានភាពល្អប្រសើរ និងបានផ្លាស់ទៅសម្រាកនៅអគារជំងឺធម្មតា ចំណែកឯសុខភាពរបស់ទារក ក៏មានភាពរឹងមាំ និងបន្តទទួលការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ។ ការចំណាយលើការព្យាបាល ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ព្រមជាមួយមន្ទីរពេទ្យកាល់ម៉ែត ផងដែរ ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA

Continue Reading

សូមចូលរួមត្រេកអរដែលសម្តេចតេជោប្រកាសឧបត្ថម្ភយុវសិស្ស អន ផានិត បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ជាប់និទ្ទេស A

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពត៖ ទោះបីរស់ក្នុងជីវភាពគ្រួសារក្រីក្រដែលមានឪពុកម្តាយជាជនមានពិការភាព រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ក្រោមដំបូលខ្ទមធ្លុះធ្លាយមើលឃើញមេឃមែន ប៉ុន្តែយុវសិស្សឈ្មោះ អន ផានិត បានព្យាយាមតស៊ូសិក្សារៀនសូត្រគ្មានពេលទំនេររហូតបានជោគជ័យហួសពីការស្មាន គឺលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)កន្លងទៅថ្មីៗនេះ ជាប់បាននិទ្ទេស «A» ។ ភាពអស្ចារ្យរបស់យុវសិស្ស អន ផានិត រៀននៅវិទ្យាល័យសម្ដេចជាស៊ីម អង្គរជ័យ បច្ចុប្បន្នស្នាក់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ជាបេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស «A» នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្រ្តី និង ជាប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប្រកាសថា នឹងជួយទំនុកបម្រុងសិស្សក្រខ្សត់ដែលប្រលងបាក់ឌុបជាប់និទ្ទេស A រូបនេះ និង ក្រុមគ្រួសារមានឪពុកម្តាយជាជនមានពិការភាពរស់នៅក្នុងខេត្តកំពត ដែលជួបការលំបាក ឱ្យបានរៀនសូត្រ និង រស់នៅសមរម្យឡើងវិញ ។ តាមរយៈសារសម្លេង ក្នុងបណ្តាញតេលេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន គឺសមដេចបានបញ្ជាឱ្យ លោក […]

Continue Reading

លោក អ៊ុក ត្រេវ ថា ប្រធានមន្ទីរសុរិយោដីខេត្តកែប ចេះជប់ហើយ បានជាមានស្នាមមេដៃរបស់គាត់ទៅផ្ទេរបណ្ណកម្មសិទ្ធដីឲ្យអ្នកផ្សេងទាំងលោកមិនបានដឹងបែនេះ ?

ផ្សាយចេញពីរាជធានីភ្នំពេញ ៖ ខេត្តកែប ÷ កន្លងមកមានបណ្ដាញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា « ការពិតឬទេ ? លោក អ៊ុក ត្រូវ ម្ចាស់ដីស្របច្បាប់ ស.ជ.ណ របស់រាជរដ្ឋាភិបាល ចោទប្រកាន់ថា អាជ្ញាធរខេត្ត ក្លែងបន្លំឯកសារប្រគល់ដី ជាង៧៦ហិកតា ឲ្យអ្នកដទៃ ខណៈលោកសុំអន្តរាគមន៍ទៅថ្នាក់លើរួចហើយ » ។ ក្រោយមកត្រូវបានមន្ទីរសុរិយោដីខេត្តកែបចេញសេចក្ដីបំភ្លឺព័ត៌មានថា ជារឿងមិនពិត និង បានបដិសេធន៍ទាំងស្រុង ព្រោះការអនុវត្តនីតិវិធីនូវការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមានទំហំ ៧៦៥,០០០ម២ ជូនឈ្មោះ អ៊ុក ក្រេវ ត្រឹមត្រូវស្របតាមអនុក្រឹត្យលេខ ២៥៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីការកាត់ឆ្វៀលដីទំហំ ៧៦៥, ០០០ម២ ស្ថិតនៅភូមិ ទួលសាដាំ ឃុំអន្តោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងដែនព្រៃលិចទឹក ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនឈ្មោះ អ៊ុក ត្រូវ និងស្របតាម ស.ជ.ណ លេខៈ […]

Continue Reading

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក ចូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ជួបជាមួយ លោក ចូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី២៣ វិច្ឆិកា ២០២៣

Continue Reading

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «មានផ្លូវ មានក្តីសង្ឃឹម»

នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣​​​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​​​ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​កំណាត់ផ្លូវជាតិ​លេខ ៥ (ព្រែកក្ដាម-បាត់ដំបង) ប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រ និង​ពិធីបើកការដ្ឋាន​សាងសង់​កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង៣៥,១៤ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន ។ នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចមហាបរវធិបតីនាយករដ្ឋមន្ត្រី បានចូលរួមត្រេកអរជាមួយប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ដោយមានប្រសាសន៍ថា «មានផ្លូវ មានក្តីសង្ឃឹម» ព្រោះតែអត្ថប្រយោជន៍មហាសាលជាច្រើន ដូចជា ការសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ហើយថែមទាំងនឹងដើរតួជាកាតាលីករជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច ទាំងនៅតាមតំបន់ជុំវិញ និងនៅទូទាំងប្រទេស ផងដែរ ។ សម្តេចធិបតី បានបន្តមានប្រសាសន៍ទៀតថា ផ្លូវជាតិលេខ៥ នេះ មិនត្រឹមតែជាខ្សែផ្លូវជាតិដែលវែងជាងគេនោះទេ, ផ្លូវនេះក៏ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនៅតាមតំបន់ជុំវិញ ក៏ដូចជាការតភ្ជាប់រចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស ។ ជាមួយគ្នានេះ, ផ្លូវជាតិលេខ៥ ក៏តភ្ជាប់យ៉ាងប្រទាក់ក្រឡាជាមួយបណ្ដាញខ្សែផ្លូវជាតិ, […]

Continue Reading

លោកបណ្ឌិត Charles Yang បានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពដែលអាចបង្រួបបង្រួមជាតិបញ្ចប់សង្គ្រាម គួរតែយកតម្រាប់តាម ពិសេសបណ្ដាប្រទេសដែលកំពុងប្រឈមនៃជម្លោះ និង ការបែកបាក់

Continue Reading

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥

ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ” ។ ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃពុធ ទី២២ វិច្ឆិកា ២០២៣

Continue Reading

រួមគ្នាដោះស្រាយវិវាទផ្សេងៗ របស់ពល រដ្ឋនិងសហជីពឱ្យមានប្រសិទ្ធភាព នៅនឹងកន្លែង ខណៈយើងមានយន្តការក្រសួង និងអធិការកិច្ចជួយសម្រប សម្រួល

ផ្សាយចេញពីរាជធានីភ្នំពេញ÷ ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន១៨ ១០៨នាក់ មកពីបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា ៖«ការដោះស្រាយបញ្ហាវិវាទផ្សេងៗ គឺត្រូវធ្វើឱ្យបាន ធ្វើឱ្យមានប្រសិទ្ធភាព យន្តការទី១ គឺដោះនៅនឹងកន្លែងឱ្យបាន យើងមានយន្តការក្រសួង និងអធិការកិច្ចក្រសួងសម្របសម្រួលធ្វើការឱ្យមានប្រសិទ្ធភាព ហើយឱ្យមានតម្លាភាព ហើយឱ្យបានរហ័ស កុំធ្វើរឿងតូច ឱ្យទៅជាធំ អត់រឿង ក្លាយទៅជាមានរឿង។ ក្នុងនោះដែរសម្តេចធិបតី បានណែនាំឱ្យកម្មករនិយោជិត និងនិយោជកចូលរួមថែរក្សាសុខុមរមណីយកម្មនៅក្នុងរោងចក្រ និងសហគ្រាស ហើយប្រសិនមានបញ្ហាទាស់ទែងគ្នាត្រូវដោះស្រាយដោយសន្តិវិធី។ អាជ្ញាធរមូលដ្ឋានរួមគ្នាជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិតឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព ហើយកុំធ្វើឱ្យឈានទៅដល់ការប្តឹងផ្តល់នៅតុលាការ។ ជាមួយគ្នានេះនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យអ្នកតំណាងខាងសហជីពកុំអូសទាញឱ្យកម្មករនិយោជិតទៅធ្វើការខុសជំនាញ ជាពិសេសខាងនយោបាយដែលនាំឱ្យមានបញ្ហាកើតឡើង។ សូមពលរដ្ឋ សហជីព បន្តជឿទុកចិត្តលើការដឹកនាំ និងបម្រើរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានបទពិសោធន៍ និងបម្រើប្រជាពលរដ្ឋមិនរត់ចោលប្រជាពលរដ្ឋនៅគ្រប់កាលៈទេសណាក៏ដោយ។ យ៉ាងណា សូមដឹងថា រារដ្ឋាភិបាលមាន កម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពី «យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ»ការអនុវត្តគោលនយោបាយ […]

Continue Reading

លោកវរសេនីយ៍ឯក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ត្រូវបណ្តេញចេញពីក្របខ័ណ្ឌនៃកងយោពលខេមរភូមិន្ទ

ផ្សាយចេញពីរាជធានីភ្នំពេញ ÷ ខេត្តកណ្ដាល ÷ដោយសារតែមិនគោរពបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ និង មិនគោរពវិន័យតាមលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទនោះ លោកវរសេនីយ៏ឯក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចបណ្តេញចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ ។ បើយោងតាមអនុក្រឹត្យលេខ២៩៥ អនក្រ.តតចុះថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលុបឈ្មោះលោកវរសេនីយ៏ឯក ទៀវ ម៉ារឌី អត្តលេខ១៩៩២៤៦ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទជាធរមាន ដោយយោងតាមសំណើលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ អេង ហ៊ី បានអះអាងថា សម្ដេចនាយករដ្ឋមន្ត្រីពិតជាបានចេញអនុក្រឹត្យលុបឈ្មោះលោកវរសេនីយ៏ឯក ទៀវ ម៉ារឌី ពិតប្រាកដមែន ដោយសារមិនគោរពបទបញ្ជានិងល្មើសវិន័យខ ភ ម ។ លោកថា មូលហេតុដែលឈានទៅដល់ការស្នើសុំលុបឈ្មោះចេញពីក្របខណ្ឌនេះដោយសារតែមន្ត្រីកងរាជអាវុធហត្ថរូបនេះមិនគោរពបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ និង មិនគោរពវិន័យតាមលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ហើយបុគ្គលរូបនេះបានបាត់មុខពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្ដាលច្រើនថ្ងៃ ខែ ដូច្នេះឈ្មោះរបស់គាត់ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីធ្វើការកែប្រែ ប៉ុន្តែបុគ្គលរូបនេះនៅតែមិនព្រមចូលមកអង្គភាពដដែល ទើបមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នើសុំតាមឋានានុក្រមដើម្បីលុបឈ្មោះចេញពីកងយុទ្ធពលខេមរភូមិន្ទតែម្ដង ។ […]

Continue Reading