វង់ល្បែងស៊ីសងនៅស្រុកស្អាង ស្រុកកោះធំ និង ក្រុងសំពៅពូន គេលេងយ៉ាងគគ្រឹគគ្រេង តែលោក ឈឿន សចិត្ត ហាក់នៅសម្ងំស្ងៀមមិនឃើញឲ្យកូនចៅបង្រ្កាបឡើយ តើមានហេតុអ្វីទៅ ទាន ?
ផ្សាយចេញពីរាជធានីភ្នំពេញា ខេត្តកណ្តាល ÷ តាមគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ឲ្យល្បែងស៊ីសងគ្រប់ប្រភេទគឺអាចបើកលេងបានតែនៅក្នុងកាស៊ីណូដែលនៅឆ្ងាយពីរាជធានីរាប់រយគីឡូម៉ែត្រប៉ុណ្ណោះ ដើម្បីរកចំណូលជូនរដ្ឋមែន តែរាជរដ្ឋាភិបាលក៏មានលក្ខខណ្ឌកំណត់ ឬ បទបញ្ញត្តិមួយចំនួនសម្រាប់ឲ្យម្ចាស់កាស៊ីណូក៏ដូចជាអ្នកចូលទៅលេងកំសាន្តអនុវត្តតាមផងដែរ ដូចជាគេតម្រូវឱ្យតែបរទេសចូលកម្សាន្តប៉ុណ្ណោះ រីឯប្រជាពលរដ្ឋខ្មែរមិនត្រូវបានអនុញ្ញាតឲ្យចូលលេងឡើយ ។ ផ្ទុយទៅវិញកាស៊ីណូជាច្រើនទៅតាមជាយដែនកម្ពុជា-វៀតណាម ពិសេសកាស៊ីណូជ្រៃធំ ខេត្តកណ្ដាល គេសង្កតឃើញថា ហាក់មិនសូវមានជនជាតិបរទេស និង ប្រជាជនជាតិវៀតណាមចូលលេងច្រើននោះទេ គឺភាគច្រើជនជាតិខ្មែរចូលលេងតែម្ដង ដែលជាក្តីបារម្ភមួយសម្រាប់ប្រជាពលរដ្ឋយើងត្រូវប្រឈមនឹងភាពវិនាសហិនហោច អន្តរាយទ្រព្យសម្បត្តិ ឬ ក៏អាចរងនូវអំពើហឹង្សាដោយសារកាស៊ីណូ ។ ក្រៅពីមានបើកឲ្យលេងល្បែងក្នុងកាស៊ីណូស្របច្បាប់ គេក៏ឃើញនៅតាមភូមិ ឃុំ ស្រុក មួយចំនួនក្នុងខេត្តកណ្តាល ជាពិសេសឃុំស្រុកនៅជាប់ព្រំដែនវៀតណាមដូចជានៅស្រុកស្អាង ស្រុកកោះធំ និង ក្រុងសំពៅពូនជាដើម គឺកំពុងបើកលេងល្បែងស៊ីសងច្រើនប្រភេទមិនស្របច្បាប់ ទាំងលេងផ្ទាល់ និង លេងតាមប្រព័ន្ធ Online ដូចជាមាន់ជល់ ហ្គេមបាញ់ត្រី ឡូតូ បៀ អាប៉ោង យូគី ជាដើម មិនចាញ់កាស៊ីណូឡើយ ពោលគឺគេលងនៅតាមផ្ទះ តាមហាងកាហ្វេនានា ជាពិសេសសង្វៀន Mega Galaxy 168 តែម្តងធ្វើឲ្យក្រុមអ្នកបើកល្បែងស៊ីសងមិនស្របច្បាប់ទាំងនោះកំពុងត្រូវប៉ាន់ សប្បាយកើបលុយពីអ្នកញៀនល្បែង ទាំងជនជាតិខ្មែរ […]
Continue Reading