វង់ល្បែងស៊ីសងនៅស្រុកស្អាង ស្រុកកោះធំ និង ក្រុងសំពៅពូន គេលេងយ៉ាងគគ្រឹគគ្រេង តែលោក ឈឿន សចិត្ត ហាក់នៅសម្ងំស្ងៀមមិនឃើញឲ្យកូនចៅបង្រ្កាបឡើយ តើមានហេតុអ្វីទៅ ទាន ?

ផ្សាយចេញពីរាជធានីភ្នំពេញា ខេត្តកណ្តាល ÷ តាមគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ឲ្យល្បែងស៊ីសងគ្រប់ប្រភេទគឺអាចបើកលេងបានតែនៅក្នុងកាស៊ីណូដែលនៅឆ្ងាយពីរាជធានីរាប់រយគីឡូម៉ែត្រប៉ុណ្ណោះ ដើម្បីរកចំណូលជូនរដ្ឋមែន តែរាជរដ្ឋាភិបាលក៏មានលក្ខខណ្ឌកំណត់ ឬ បទបញ្ញត្តិមួយចំនួនសម្រាប់ឲ្យម្ចាស់កាស៊ីណូក៏ដូចជាអ្នកចូលទៅលេងកំសាន្តអនុវត្តតាមផងដែរ ដូចជាគេតម្រូវឱ្យតែបរទេសចូលកម្សាន្តប៉ុណ្ណោះ រីឯប្រជាពលរដ្ឋខ្មែរមិនត្រូវបានអនុញ្ញាតឲ្យចូលលេងឡើយ ។ ផ្ទុយទៅវិញកាស៊ីណូជាច្រើនទៅតាមជាយដែនកម្ពុជា-វៀតណាម ពិសេសកាស៊ីណូជ្រៃធំ ខេត្តកណ្ដាល គេសង្កតឃើញថា ហាក់មិនសូវមានជនជាតិបរទេស និង ប្រជាជនជាតិវៀតណាមចូលលេងច្រើននោះទេ គឺភាគច្រើជនជាតិខ្មែរចូលលេងតែម្ដង ដែលជាក្តីបារម្ភមួយសម្រាប់ប្រជាពលរដ្ឋយើងត្រូវប្រឈមនឹងភាពវិនាសហិនហោច អន្តរាយទ្រព្យសម្បត្តិ ឬ ក៏អាចរងនូវអំពើហឹង្សាដោយសារកាស៊ីណូ ។ ក្រៅពីមានបើកឲ្យលេងល្បែងក្នុងកាស៊ីណូស្របច្បាប់ គេក៏ឃើញនៅតាមភូមិ ឃុំ ស្រុក មួយចំនួនក្នុងខេត្តកណ្តាល ជាពិសេសឃុំស្រុកនៅជាប់ព្រំដែនវៀតណាមដូចជានៅស្រុកស្អាង ស្រុកកោះធំ និង ក្រុងសំពៅពូនជាដើម គឺកំពុងបើកលេងល្បែងស៊ីសងច្រើនប្រភេទមិនស្របច្បាប់ ទាំងលេងផ្ទាល់ និង លេងតាមប្រព័ន្ធ Online ដូចជាមាន់ជល់ ហ្គេមបាញ់ត្រី ឡូតូ បៀ អាប៉ោង យូគី ជាដើម មិនចាញ់កាស៊ីណូឡើយ ពោលគឺគេលងនៅតាមផ្ទះ តាមហាងកាហ្វេនានា ជាពិសេសសង្វៀន Mega Galaxy 168 តែម្តងធ្វើឲ្យក្រុមអ្នកបើកល្បែងស៊ីសងមិនស្របច្បាប់ទាំងនោះកំពុងត្រូវប៉ាន់ សប្បាយកើបលុយពីអ្នកញៀនល្បែង ទាំងជនជាតិខ្មែរ […]

Continue Reading

ពលរដ្ឋសួរថា ! មន្រី្តបរិស្ថានខេត្តកំពតសំអាងលើអ្វី បានជាហ៊ានចូលទៅវាស់វែងដីពួកគាត់យកឆៅៗ ឲ្យទៅអ្នកមានលុយវិនិយោគជាតំបន់ទេសចរណ៍ធម្មជាតិ

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពត ÷ ប្រជាពលរដ្ឋរស់នៅក្នុង ភូមិអណ្ដូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានមន្ត្រីបរិស្ថានមួយក្រុមលួចចុះទៅវាស់វែងបោះបង្គោលព្រំលើដីរបស់ពួកគាត់ដែលបានកាន់កាប់យូរឆ្នាំ រហូតអ្នកខ្លះមានប្លង់ត្រឹមត្រូវ ក្នុងបំណងប្រគល់ឲ្យអ្នកដទៃដែលមានទ្រព្យ មានអំណាច មានបក្សពួកនៅខេត្តកំពត ដោយយកឡេះថា ជាការវិនិយោគតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូច លើផ្ទៃដីទំហំ៦៤ហិកតានៅខាងជើងវត្តវាលពួច ស្ថិតក្នុងភូមិអូរតូច ឃសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលដីនោះជាដីកម្មសិទ្ធិរបស់ពួកគាត់បានអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយ ។ ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា ការពិតដីនៅក្នុងតំបន់នេះ បើយោងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ៤៣៧.ស.ជ.ណ.ដប ចុះថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២២ ចុះហត្ថលេខានិងបោះត្រាដោយរដ្ឋលេខាធិការលោក កែន សត្ថា និង លិខិតរបស់ក្រសួងបរិស្ថានលេខ ១៤៣៤ ស.ជ.ណ ប.ស្ថចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ចុះហត្ថលេខា និងបោះត្រាដោយលោក សូ ខនឬទ្ធីគុណ បានតម្រូវឲ្យកាត់ឆ្វៀលចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋរួចទៅហើយ ប៉ុន្តែមិនដឹងរឿងអី អាជ្ញាធរជំនាញមិនព្រមអនុវត្តតាមសោះ គឺបានអូសបន្លាយពេលទុកយ៉ាងយូរ ទំនងជាលេសដើម្បីងាយស្រួលពួកគេមានគំនិតទុច្ចរឹត បែងចែកឲ្យអ្នកមានលុយ មានទ្រព្យ មានអំណាចយកទៅឆៅៗតែម្តង ដោយគ្របលើដីចំការប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងគំនូសផែនទីចំនួន៨ប្លង់ ក្នុងមួយប្លង់មានទំហំ៨ហិកតា ។ នេះគ្រាន់តែជាតំបន់ទីមួយប៉ុណ្ណោះ […]

Continue Reading

ខេត្តពោធិ៍សាត់ប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2023 និងលើកទិសដៅអនុវត្តការងារឆ្នាំ 2024

  ផ្សាយចេញពីរាជធានីភ្នំពេញ÷ ខេត្តពោធិ៍សាត់÷នៅព្រឹកថ្ងៃទី 20 ខែធ្នូឆ្នាំ 2023 នៅសាលប្រជុំរដ្ឋបាលខេត្ត ពោធិ៍សាត់ មានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2023 និងលើកទិសដៅអនុវត្តការងារឆ្នាំ 2024 ដោយអនុវត្តរយៈពេល 2 ថ្ងៃក្នុងថ្ងៃទី 20 ដល់ថ្ងៃទី 21 ខែធ្នូ។ ពិធីនេះមានការចូលរួមជាអធិបតីពីសំណាក់លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ព្រមទាំងមានការចូលរួមពីកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញមន្ទីរអង្គភាពខេត្តជាច្រើនរូបទៀត។ ជាកិច្ចស្វាគមន៍លោកខូយ លីដាអភិបាលនៃគណៈពិបាលខេត្តពោធិ៍សាត់បានថ្លែងឲ្យដឹងពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តបានអនុវត្តដោយជោគជ័យកាលពីឆ្នាំ 2023 កន្លងមកដូចជាផ្សព្វផ្សាយការប្រឡងប្រណាំងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងអនុវត្តទិសដៅការងារមាន៤ចំណុចគឺទី១.ការចុះអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ទី 2.ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពក្នុងការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គម។ ៣.ការដោះស្រាយវិវាទដីធ្លីនិងវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាននិង៤.ការបង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងអនុវត្តការងារសំខាន់ៗមួយចំនួនទៀត។ ក្នុងឱកាសនោះដែរ លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តពោធិ៍សាត់ដែលបានខិតខំយកអស់ពីចិត្តពីថ្លើមក្នុងការបំពេញភារកិច្ចជូនរដ្ឋនិងប្រជាជននាឆ្នាំកន្លងមកប្រកបដោយជោគជ័យ។ ជាមួយនេះលោកបានជំរុញឲ្យគ្រប់ស្ថាប័នក្នុងខេត្តទាំងអស់ត្រូវតែយកចិត្តទុកដាក់បំពេញភារកិច្ចជាបន្តទៀតដោយធ្វើយ៉ាងណានៅឆ្នាំ 2024 ខាងមុខទទួលបានលទ្ធផលជាវិជ្ជមានលើសពីឆ្នាំ 2023 នេះ។ បន្ទាប់មក គណៈអធិបតីក៏បានអញ្ជើញផ្ដល់បានសរសើរ លិខិតសរសើរ ចំពោះមន្ត្រីមានស្នាដៃល្អដែលអនុវត្តការងារកន្លងមកព្រមទាំងពិនិត្យមើលការតាំងសមិទ្ធផលនានាដែលខេត្តពោធិ៍សាត់ទទួលបានគួរឲ្យមោទនភាព៕

Continue Reading

ល្បែងស៊ីសងស្ទើរគ្រប់ប្រភេទបើកលេងនៅខេត្តត្បូងឃ្មុំយ៉ាងត្រជាក់ប្រមាត់ ហេតុអី្វអាជ្ញាធរនិងសមត្ថកិច្ចជំនាញមិនបង្ក្រាប?

ផ្សាយចេញពីរាជធានីភ្នំពេញ÷ ខេត្តត្បូងឃ្មុំ÷ល្បែងស៊ីសងខុសច្បាប់តាមអនឡាញ៍ និងលេងផ្ទាល់ ដូចជាបៀ អាប៉ោង មាន់ជល់ យូគី ។ល។កំពុងបើកលេងយ៉ាងត្រជាក់ចិត្ត នៅក្នុងភូមិសាស្រ្ត ស្រុកចំនួន៣គឺស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មា និងស្រុកមេមត់ នៃអាណាចក្រខេត្តត្បូងឃ្មុំគ្មានសមត្ថកិច្ចណាអើពើចេញទប់ស្កាត់ ឬ បង្ក្រាប ហើយបើបានបង្ក្រាបវិញធ្វើម្ដងម្កាលគ្រាន់តែល្អមើលប៉ុណ្ណោះ ។ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋប្រាប់ថា ល្បែងស៊ីសងទាំងនេះបើកលេងដូចជានៅចំណុច ឃុំ ម៉ង់រៀវ ឃុំជីគរ ភូមិគៀនចក ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ភូមិធ្លក សង្កាត់សួង ក្រុងសួង  ឃុំទ្រា ស្រុកក្រូចឆ្មា និងភូមិមេមត់ ឃុំមេមត់ត្រង់ចំណុចចំការសណ្តែក  ឃុំជាំ ស្រុកមេមត់ ជាដើម ។ អ្នកស្រុករាយការណ៍ឲ្យដឹងថា ទីតាំងខាងលើនេះពោរពេញទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាក្នុងឃុំ ជីគរ និងឃុំម៉ង់រៀវ ស្រុកត្បូងឃ្មុំមានមនុស្សពពាក់ពពូននាំគ្នាលេងល្បែង មាន់ជល់ និងអាប៉ោង ដែលការបើកលេងរបស់គេនោះគឺហាក់គ្មានការក្រែងញញើតច្បាប់អីបន្តិចសោះឡើយ ។ ប្រភពពីអ្នកលេងល្បែងម្នាក់បានប្រាប់ ជីវិត និង កីឡាថា ម្ចាស់ទីតាំង ខាងលើនេះគឺជាកម្មសិទ្ធិរបស់លោក ហួត ហាន ដែលធ្លាប់មានរឿងអាស្រូវរហូតដល់ជាប់ពន្ធនាគារម្តងរួចមកហើយ […]

Continue Reading

ចុមកណ្ដុំឆែប ! ដល់ម្លឹងផង! អាងខ្លួនជាអធិការរងស្រុកជុំគីរី ថ្លើមធំហ៊ានផ្ញើរសារលេបខាយប្រពន្ធគេ ដែលគេរត់មកប្ដឹងឲ្យជួយដោះស្រាយជម្លោះក្នុងគ្រួសារ

  ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពត ÷ នៅក្នុងខែធ្នូឆ្នាំ២០២៣នេះគេបានមើលឃើញថា លោក ម៉ៅ មធុរិទ្ធ ស្នងការប៉ូលីសខេត្តកំពត ហាក់ដូចជាមមាញឹកខ្លាំងតែរឿងចាត់ការលើមន្ត្រីតាមក្រោមឱវាទរបស់ខ្លួនដែលបានប្រព្រឹត្តិល្មើសវិន័យកងកម្លាំងនគរបាលជាតិតែប៉ុណ្ណោះ ។ គេនៅចាំបានថា កាលពីថ្ងៃទី៨ខែធ្នូកន្លងមកលោកបានដកបញ្ឈរជើងនាយនគរបាលថ្នាក់វរសេនីយ៍២រូប គឺលោកវរសេនីយ៍ត្រី សែម សីហា អធិការរង និង លោក វរសេនីយ៍ត្រី គង់ កប នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែចែង នៃអធិការនគរបាលស្រុកជុំគីរី ដែលបានអនុវត្តតួនាទីភារកិច្ចផ្ទុយពីវិន័យលេខ០០៦ បបជ របស់កងកម្លាំងនគរបាលជាតិ ។ មួយសប្ដាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី១៦ខែធ្នូនេះ លោកស្នងការក៏ទ្រាំលែងបានដាច់ចិត្តប្រកាសបណ្ដេញលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពតមួយរូបទៀតចេញពីក្របខណ្ឌប៉លីស ខណៈដែលមន្ត្រីរូបនេះមិនប្រើសិទ្ធជាសមត្ថកិច្ចដើម្បីបង្ក្រាបគ្រឿងញៀនបែរជាប្រព្រឹត្តបទល្មើសសេពគ្រឿងញៀន ខ្លួនឯងទៅវិញ ។ ឥឡូវនេះស្រាប់តែមានរឿងថ្មី និង ប្លែកមួយទៀតបានបែកធ្លាយថា លោកវរសេនីយ៍ត្រី ម៉ឹង សុវណ្ណ អធិការរងស្រុកជុំគីរី ថ្លើមធំហ៊ានផ្ញើរសារលេបខាយប្រពន្ធគេ ដែលរត់មកប្ដឹងគាត់ឲ្យជួយដោះស្រាយជម្លោះរឿងប្ដីប្រើហឹង្សាលើរាងកាយ និង ផ្លូវភរទ។ សម្រាប់រឿងថ្មីមួយនេះគឺអង្គភាពយើងទទួលបានក្នុងពេលដែលក្រុមការងារនៃការិយាល័យនិពន្ធសារព័ត៌មាន ជីវិត និង កីឡាកំពុងបំពេញភារកិច្ចរបស់ខ្លួនប្រចាំថ្ងៃនោះ ស្រាប់តែមានស្ត្រីម្នាក់ឈ្មោះ វ វ […]

Continue Reading

កូនតុងទីនជាច្រើននាក់នៅខេត្តកំពតថ្លែងអំណរគុណលោកស្នងការ និង ស្ថាប័នតុលាការខេត្តកំពត ដែលខិតខំសហការតាមចាប់ស្ត្រីមេតុងទីនបោកលុយរាប់សិបលានរៀលហើយគេចខ្លួនឲ្យមកទទួលទោសតាមច្បាប់( VIDEO )

Continue Reading

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០

(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ម៉ាសាយូគិ ហ្យូដូ (Masayuki Hyodo) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោក ម៉ាសាយូគិ ហ្យូដូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពវិនិយោគនៅទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន លើវិស័យជាច្រើន រួមមាន៖ ការផលិតបរិក្ខារអេឡិចត្រូនិក, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ការផ្សព្វផ្សាយ និងឌីជីថល ។ល។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក ម៉ាសាយូគិ ហ្យូដូ ព្រមទាំងសហការី នាឱកាសនេះ និងបានថ្លែងអំណរគុណចំពោះការបោះទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយបានគូសបញ្ជាក់ថា […]

Continue Reading

ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) របស់ជប៉ុន មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម

(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោក គីម មូចូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីសកម្មភាពនៃខ្សែច្រវាក់ផលិតកម្មជាច្រើនរបស់ក្រុមហ៊ុន ជាអាទិ៍៖សម្លៀកបំពាក់, គ្រឿងសំអាង, គ្រឿងឧបភោគ-បរិភោគ ជាដើម ។ ជាមួយគ្នានេះ លោកនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ថា ដោយសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Pharma Foods International […]

Continue Reading

Sunee Sunee ជាអ្នកលក់ឡេតាមអនឡាញ៍ម្នាក់ ចេញពីពន្ធនាគារវិញឆបោកលុយគេដដែល ឥឡូវម្ចាស់បំណុលកំពុងតាមរកមុខ សូមមេត្តាប្រាប់ដំណឹងដល់អ្នកស្រី តាមរយៈទូរសព្ទ និង តេឡេក្រាមលេខ 016.959 958 អ្នកស្រីនឹងផ្ដល់សគុណខ្លះៗ ។

Continue Reading