ជនអគតិនៅតែមានចិត្តមហិច្ឆតារំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិតែត្រូវសមត្ថកិច្ចចម្រុះចាប់ឃាត់គ្រឿងចក្រ រួមនិងអ្នកបើកបរពេលកំពុងឈូសឆាយដីព្រៃ

  ផ្សាយចេញពីរាជធានីភ្នំពេញ÷ ក្រចេះ÷ការរំលោភបំពានយកដីរដ្ឋពីសំណាក់ជនអគតិមួយចំនួននៅតែកើតមានជាបន្តបន្ទាប់ទោះអាជ្ញាធរថ្នាក់ក្រោមជាតិនិងអាជ្ញាធរមូលដ្ឋានខិតខំទប់ស្កាត់យ៉ាងណាក៏ដោយ។ សម្រាប់ខេត្តក្រចេះវិញបទល្មើសរុករានទន្រ្ទានយកដីរដ្ឋពីសំណាក់អ្នកមានលុយមានអំណាចនិងមានបក្សពួកកើតមានព្រោងព្រាតដោយពួកគេមិនញញើតក្នុងការបំពានប្រើគ្រឿងចក្រទៅឈូសឆាយយកដីព្រៃជាសម្បត្តិរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ។ដូចជាករណីមួយនេះសមត្ថកិច្ចចម្រុះខេត្តក្រចេះបានចាប់ឃាត់គ្រឿងចក្រមួយគ្រឿងរួមនិងអ្នកបើកបរម្នាក់ពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃខុសច្បាប់ នៅចំណុច ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៣នេះ ដោយមានការសហកាចូលរួមពីមន្ត្រីបរិស្ថានខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ កម្លាំងកង រាជអាវុធហត្ថលើផ្ទៃប្រទេស រួមនឹងកម្លាំងកងរាជអាវុធ ហត្ថស្រុកអូរគ្រៀងសែនជ័យផង បានសម្រេចចាប់រឹបអូសយកគ្រឿងចក្រមួយគ្រឿងនេះយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីកសាងតាមនីតិវិធី។ សមត្ថកិច្ចបានឲ្យដឹងថាគ្រឿងចក្រមួយគ្រឿងនេះបានធ្វើសកម្មភាពឈូសឆាយដីគម្របព្រៃនៅចំណុចខាងក្រោយស្នាក់ការរដ្ឋបាលព្រៃឈើអូរគ្រៀងចំងាយប្រមាណជា៥០០ម៉ែត្រ និងគោលបំណងរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន ហើយសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរគ្រឿងចក្រឈ្មោះ រស់ យិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកបរ មានទីលំនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ផងដែរ។ លោក រុន តូនី នាយរងសង្កាត់រដ្ឋបាលព្រៃឈើអូរគៀងបានឲ្យដឹងថា ជាមួយនឹងប្រតិបត្តិកាបង្ក្រាប គ្រឿងចក្រឈូសឆាយដីព្រៃនៅចំណុចទីតាំងខាងលើសមត្ថកិច្ចក៏បានចាប់ឃាត់ ខ្លួនអ្នកបើកបរម្នាក់ដើម្បីសាកសួរតើគេថ្លើមធំហ៊ានឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិនេះតាមបញ្ជាបុគ្គលណាឬធ្វើដោយផ្ទាល់ខ្លួនឯង? ករណីនេះសមត្ថកិច្ចកំពង់សាកសួរនៅឡើយដើម្បីមានមូលដ្ឋានកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។

Continue Reading