ចុមកណ្ដុំឆែប ! ទៅថតវង់ល្បែងរាយការណ៍ជូនលោក ឈឿន សុចិត្ត មិនទាន់មកដល់ផ្ទះផង ស្រាប់តែលោកស្នងការចេញលិខិតព្រមានចាត់វិធានការណ៍ផ្លូវច្បាប់ទៅវិញឆ្កុយ

ពិតជាហួសចិត្តចំពោះលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលខ្លាំងណាស់ ខណៈដែលអង្គភាពយើងបានចុះផ្សាយអំពីការបណ្ដែតបណ្ដោយឲ្យជនជាតិខ្មែរចូលលេងល្បែងជល់មាន់ និង ល្បែងផ្សេងៗក្នុងកាស៊ីណូក្រោមដែនសមត្ថកិច្ចរបស់ខ្លួន លោកស្នងការមិនត្រឹមតែមិនចេញទប់ស្កាត់ឬបង្ក្រាបទេ តែបែរជាចេញលិខិតព្រមាន ចាត់ការតាមផ្លូវច្បាប់ចំពោះអង្គភាពសារព័ត៌មានដែលហ៊ាននិយាយការពិតទៅវិញឆ្កឺត ។ យើងខ្ញុំពិតជាមានការភិតភ័យជាពន់ពេកនៅពេលទទួលបានដំណឹងថា លោកស្នងការនឹងចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះការចុះផ្សាយកាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៣ ក្រោមចំណងជើងថា« វង់ល្បែងស៊ីសងនៅស្រុកស្អាង ស្រុកកោះធំ និង ក្រុងសំពៅពូន គេលេងយ៉ាងគគ្រឹគគ្រេង តែលោក ឈឿន សុចិត្ត ហាក់នៅសម្ងំស្ងៀមមិនឃើញឲ្យកូនចៅបង្រ្កាបឡើយ តើមានហេតុអ្វីទៅ ទាន ?» ដែលថា យករូបចាស់ជាយូរឆ្នាំមកប្រើប្រាស់ ។ ក្រុមការងារព័ត៌មានយើងខ្ញុំសូមលំអោនកាយគោរពជម្រាបលោកស្នងការខេត្តកណ្ដាលឲ្យបានជ្រាបថា យើងខ្ញុំគឺជាក្រុមព័ត៌មានអាជីពដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន តែងតែអនុវត្តតាមគោលការណ៍ណែនាំពីរាជរដ្ឋាភិបាល គោរពតាមរបបសារព័ត៌មាននៃព្រះរាជាណាចក្រមក្ពុជា ដូច្នេះរាល់ការផ្សាយទាំងឡាយទោះបីពួកយើងគ្មានប្រាក់ខែពីរដ្ឋដូចអស់លោក ប៉ុន្តែពួកយើងខ្ញុំបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និង ធនធានផ្ទាល់ខ្លួនជាច្រើន ចុះដល់មូលដ្ឋានព្យាយាមផ្តិតយករូបភាពដែលថ្មី និង ពិតដើម្បីបង្ហាញសាធារណៈជនបានជ្រាប ពោលគឺមិនព្យាយាម ប្រឌិតរឿង កែកាឡៃព័ត៌មានដើម្បីបន្លំភ្នែកដណ្ដើមយកប្រជាប្រិយភាពពីមហាជន ដូចក្រុមជនខិលខូចមួយចំនួនដែលចេះលត់ក្រាប ចេះសរសើរលើកជើង និង ចេះបិទបាំងអំពើអាក្រក់, អំពើល្មើសច្បាប់របស់ខ្លួន ហើយព្យាមយាមលាមព៌ណទម្លាក់កំហុសឲ្យអ្នកដទៃនោះឡើយ ។ ព័ត៌មានដែលអង្គភាពយើងខ្ញុំបានចុះផ្សាយនោះ គឺគ្រាន់តែមានចេតនាចង់ឲ្យអស់លោកជាសមត្ថកិច្ចស៊ីប្រាក់ខែរដ្ឋបានជ្រាបនិងចុះទប់ស្កាត់ឬបង្ក្រាបតាមវិជ្ជាជីវៈ ដើម្បីប្រយោជន៍សាធារណៈតែប៉ុណ្ណោះ […]

Continue Reading