ប្រជាពលរដ្ឋអាស្រ័យផលជាង40ឆ្នាំ តែអាជ្ញាធរភូមិឃុំស្រុកមិនទទួលដឹងឮ មិនធ្វើប្លង់ឲ្យ ព្រមទាំងមន្ត្រីបរិស្ថានគម្រាមបណ្ដេញចេញថែមទៀត
ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ÷ មានរឿងដ៏ចម្លែក និង អស្ចារ្យមួយ បានកើតឡើងនៅភូមិស្លែង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយប្រជាពលរដ្ឋ10 គ្រួសារបានរាយការណ៍ ប្រាប់អង្គភាពសារព័ត៌មាន ជីវិត និង កីឡា ឱ្យជួយផ្សព្វផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំបានជ្រាប ព្រមទាំងជួយដោះស្រាយជូន ខណៈដែលពួកគាត់កំពុងកាន់កាប់ដីធ្លីធ្វើស្រែចម្ការជាង 40 ឆ្នាំមកហើយ ស្រាប់តែថ្មីៗនេះ មានមន្ត្រីសហគមន៍និងមន្រ្តីបរិស្ថានខេត្តកំពង់ឆ្នាំងមកអះអាងថាដីទាំងនេះជាដីរបស់រដ្ឋហើយថែមទាំងបានធ្វើទុក្ខបុកម្នេញអត់ល្ហែល្ហើយតាមរូបភាពគំរាម កាប់បំផ្លាញផលដំណាំ បណ្ដេញពួកគាត់ឲ្យរុះរើផ្ទះសម្បែង និង ចាប់ដាក់គុកច្រវ៉ាក់ជាដើម ។ ដោយរងការឈឺចាប់ នឹង មន្រ្តីបរិស្ថានទាំងនោះលោកអ៊ុំប្រុសឈ្មោះ ស្វាយ តាត អាយុ 75 ឆ្នាំ អតីតៈមេភូមិស្លែងបានរៀបរាប់ថា ក្រុមគ្រួសារលោកអ៊ំបានរស់នៅលើដីនេះតាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ។ ហើយបើគិតចាប់ពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក៏មានរយៈពេលជាង៤០ឆ្នាំដែរ ហេតុអីក៏មន្ត្រីសហគមន៍និងមន្ត្រីបរិស្ថានខេត្តកំពង់ឆ្នាំងមកគំរាមដេញគាត់ឲ្យរុះរើលំនៅឋានចេញថែមទាំងបណ្ដេញគាត់ឲ្យទៅដេកជាមួយក្របីក្នុងក្រោលបែបនេះ ។ មិនត្រឹមប៉ុណ្ណឹងមន្ត្រីបរិស្ថានឈ្មោះ ជូន សំអុល និងឈ្មោះ ណុប សុភ័ក្រ បានចាប់ស្រី្តមេម៉ាយកូន6ម្នាក់ និងគោយន្តមួយគ្រឿងបញ្ជូនទៅឃុំឃាំង នៅមន្ទីរបរិស្ថានខេត្តអស់រយៈពេលមួយយប់មួយថ្ងៃ ទើបដោះលែងមកវិញដោយចោទថា ស្ត្រីមេម៉ាយរូបនេះរំលោភយកដីរដ្ឋ ។ […]
Continue Reading