ប្រជាពលរដ្ឋអាស្រ័យផលជាង40ឆ្នាំ តែអាជ្ញាធរភូមិឃុំស្រុកមិនទទួលដឹងឮ មិនធ្វើប្លង់ឲ្យ ព្រមទាំងមន្ត្រីបរិស្ថានគម្រាមបណ្ដេញចេញថែមទៀត

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ÷ មានរឿងដ៏ចម្លែក និង អស្ចារ្យមួយ បានកើតឡើងនៅភូមិស្លែង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយប្រជាពលរដ្ឋ10 គ្រួសារបានរាយការណ៍ ប្រាប់អង្គភាពសារព័ត៌មាន ជីវិត និង កីឡា ឱ្យជួយផ្សព្វផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំបានជ្រាប ព្រមទាំងជួយដោះស្រាយជូន ខណៈដែលពួកគាត់កំពុងកាន់កាប់ដីធ្លីធ្វើស្រែចម្ការជាង 40 ឆ្នាំមកហើយ ស្រាប់តែថ្មីៗនេះ មានមន្ត្រីសហគមន៍និងមន្រ្តីបរិស្ថានខេត្តកំពង់ឆ្នាំងមកអះអាងថាដីទាំងនេះជាដីរបស់រដ្ឋហើយថែមទាំងបានធ្វើទុក្ខបុកម្នេញអត់ល្ហែល្ហើយតាមរូបភាពគំរាម កាប់បំផ្លាញផលដំណាំ បណ្ដេញពួកគាត់ឲ្យរុះរើផ្ទះសម្បែង និង ចាប់ដាក់គុកច្រវ៉ាក់ជាដើម ។ ដោយរងការឈឺចាប់ នឹង មន្រ្តីបរិស្ថានទាំងនោះលោកអ៊ុំប្រុសឈ្មោះ ស្វាយ តាត អាយុ 75 ឆ្នាំ អតីតៈមេភូមិស្លែងបានរៀបរាប់ថា ក្រុមគ្រួសារលោកអ៊ំបានរស់នៅលើដីនេះតាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ។ ហើយបើគិតចាប់ពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក៏មានរយៈពេលជាង៤០ឆ្នាំដែរ ហេតុអីក៏មន្ត្រីសហគមន៍និងមន្ត្រីបរិស្ថានខេត្តកំពង់ឆ្នាំងមកគំរាមដេញគាត់ឲ្យរុះរើលំនៅឋានចេញថែមទាំងបណ្ដេញគាត់ឲ្យទៅដេកជាមួយក្របីក្នុងក្រោលបែបនេះ ។ មិនត្រឹមប៉ុណ្ណឹងមន្ត្រីបរិស្ថានឈ្មោះ ជូន សំអុល និងឈ្មោះ ណុប សុភ័ក្រ បានចាប់ស្រី្តមេម៉ាយកូន6ម្នាក់ និងគោយន្តមួយគ្រឿងបញ្ជូនទៅឃុំឃាំង នៅមន្ទីរបរិស្ថានខេត្តអស់រយៈពេលមួយយប់មួយថ្ងៃ ទើបដោះលែងមកវិញដោយចោទថា ស្ត្រីមេម៉ាយរូបនេះរំលោភយកដីរដ្ឋ ។ […]

Continue Reading

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ខេង យ័ន

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ខេង យ័ន ក្រោមបទចោទរំលោភអំណាច និងសម្អាតប្រាក់។ លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែបជាបណ្ដោះអាសន្ន ក្រោមបទចោទ ប្រកាន់ចំនួន២ គឺបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ​សម្អាតប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម។ លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងបានបញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញនារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បន្ទាប់​ពីត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី សម្រេចចេញអនុក្រឹត្យបញ្ចប់មុខតំណែង ពីអភិបាលក្រុងកែបនៃខេត្តកែប​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមអភិក្រមទាំង៥ គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។ ចំពោះការបញ្ចប់តំណែងលោក ខេង យ័ន ត្រូវបានសម្ដេចធិបតីបញ្ជាក់ថា […]

Continue Reading

ឧកញ៉ា នុត រ៉ានី និងថៅកែឈ្មោះ សុខ វាសនា រងការរិះគន់ពីប្រជាពលរដ្ឋថា បើកកសិដ្ឋានចិញ្ចឹមជ្រូក នាំឲ្យអូរនៅតំបន់នោះអាចប្រែឈ្មោះជាអូរអាចម៍ជ្រូក

  ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តតាកែវ ÷ ភាពស្មើគ្នានៃការរស់នៅរបស់មនុស្សត្រូវបានច្បាប់កំណត់យ៉ាងជាក់លាក់ ដែលគេហៅថា ជាការគោរពសិទ្ធិមនុស្សក្នុងសង្គម ។ ដោយឡែកបើក្រឡេកមកមើលក្នុងសង្គមខ្មែរយើងបច្ចុប្បន្នវិញ ថ្វីត្បិតតែការរស់នៅមានភាពស្មើគ្នាមួយចំនួនធំក៏ពិតមែន តែនៅមានបុគ្គលខ្លះមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមានទស្សនៈថា បើអ្នកណាវេទនា រងទុក្ខ រងការលំបាក ឬ ស្លាប់ក៏ស្លាប់ទៅ ធ្វើម៉េចឲ្យតែគ្រួសារ បក្សពួក អាត្មាអញរស់នៅបាន ជាការស្រេច ។ ទស្សនៈអាត្មានិយមមួយនេះហើយធ្វើឲ្យប្រជាពលរដ្ឋក្នុងឃុំចំនួន២នៃស្រុកត្រាំកក់កំពុងរងទុក្ខវេទនាដោយសារបុគ្គល 3 ទៅ4 នាក់ ធ្វើអាជីវកម្មនៅភូមិត្រពាំងគ្រញូង ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលរកស៊ីបើកកសិដ្ឋានចិញ្ចឹមជ្រូកបានបង្ហូរទឹកកខ្វក់លាយឡំជាមួយលាមកនិងទឹកនោមជ្រូកចូលអូរដែលប្រជាពលរដ្ឋរស់នៅភូមិឫស្សី១គុម្ព ឃុំអូរសារ៉ាយ នៅខាងក្រោមភូមិត្រពាំងគ្រញូងធ្លាប់ដងទឹកយកទៅប្រើប្រាស់តាមតម្រូវការ តែពេលនេះប្រើការលែងបាន ។ ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិឫស្សី១គុម្ព បាននិយាយឲ្យដឹងថា កសិដ្ឋានចិញ្ចឹមជ្រូក ដែលបង្ហូរទឹកអាចម៍ជ្រូកចូលទៅក្នុងអូរនេះមានចំនួនពីរកសិដ្ឋាន គឺទី១ម្ចាស់១-ឈ្មោះ ឧកញ៉ា នុត រ៉ានី និង ម្ចាស់ទី 2 ឈ្មោះ សុខ វាសនា ។ កសិដ្ឋានចិញ្ចឹមជ្រូក២កន្លែងនេះ បានបង្ហូរអាចម៍និងទឹកនោមជ្រូកចូលទៅក្នុងអូរសាធារណៈរហូតហូរធ្លាក់ដល់ស្ទឹងស្លាគូ ដោយមិនខ្វល់ពីការប៉ះពាល់ដល់បរិស្ថាន ហើយគេក៏មិនបានដឹងថា ការធ្វើអាជីវកម្មដែលនាំឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋនៅភូមិខាងលើនោះ […]

Continue Reading

អុញនោះ ! អញថាមែនគឺមែន ដំរីងាប់មិនអាចយកចង្អេរមកបាំងជិតឡើយ ទីបំផុតរាជរដ្ឋាភិបាលសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកែប ៖ ជីវិត និង ពិតជាស្រឡាំងកាំង និង ចូលរួមចែករំលែកក្ដីសោកស្ដាយយ៉ាងខ្លាំងជាមួយលោក ខេង យ័ន ខណៈដែលទើបនឹងចូលកាន់តំណែងបានជាង១ឆ្នាំ តែត្រូវបានរាជរដ្ឋាភិបាលសម្រេចបញ្ចប់មុខតំណែងពីអភិបាលក្រុងកែបនៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៤នេះ ។ យោងតាមអនុក្រិត្យលេខ ២៧ អនក្រ.តត ស្ដីពីការបញ្ចប់មុខតំណែងមន្ត្រីរាជាការចុះថ្ងៃទី១២ខែមករាឆ្នាំ២០២៤ សម្រេច មាត្រា១ បញ្ចប់មុខតំណែងលោក ខេង យ័ន ឋានន្តរស័ក្ដិវរមន្ត្រីថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលក្រុងកែប ខេត្តកែប ។ មាត្រា២ ៖ បទបញ្ញតិទាំងឡាយដែលផ្ទុយនឹងអនុក្រិត្យនេះ ត្រូវទុកជានិរាករណ៍ ។ មាត្រា៣៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ,រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ,រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,រដ្ឋមន្ត្រីមុខងារសាធារណៈ ,រដ្ឋមន្ត្រីគ្រប់ក្រសួង ,ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រិត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។ ទោះជាមានរឿងធំដល់ថ្នាក់នេះក្ដី ក៏អង្គភាពយើងនៅមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យរាជរដ្ឋាភិបាលបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែបនៅឡើយដែរ ព្រោះព័ត៌មានផ្សេងៗត្រូវបានលាក់បិទជិតមិនទម្លាយមកខាងក្រៅឡើយ ។ ប៉ុន្តែបើយោងតាមសារដែលសម្ដេចធិបតី […]

Continue Reading

លោកតាអាយុជាង90ឆ្នាំ ចង់លក់ផ្ទះខ្លួនឯងយកលុយព្យាបាលជំងឺ បែរជាកូន២នាក់ក្នុងចំណោម១០នាក់មកជំទាស់ អាចហៅថា ជាកូនអកត្តញ្ញូបានឬទេ ?

ផ្សាយចេញពីរាជធានីភ្នំពេញភ្នំពេញ ខេត្តកំពង់ស្ពឺ ÷ ឆាកជីវិតរបស់មនុស្សគ្មានអ្វីសំខាន់ជាងការរស់នៅពោរពេញដោយកិត្តិយស សេចក្តីថ្លៃថ្នូរ សាងអំពើល្អ និង ចង់បានអាយុវែងបន្តទៀតនោះឡើយ ម្យ៉ាងទៀតជីវិតចុងក្រោយ បើទោះដឹងថា មិនអាចតថ្លៃនឹងចង្កូមមច្ចុរាជបានយ៉ាងណា ក៏មនុស្សយើងម្នាក់ៗត្រូវតែប្រឹងប្រែងទាំងត្រដាបត្រដួសដើម្បីបានរស់បន្តទៀតដែរ ។ ការប្រឹងប្រែងដើម្បីរស់នោះ មនុស្សម្នាក់ៗសុខចិត្តហ៊ានលះបង់គ្រប់យ៉ាង ទោះមានទ្រព្យតិចតួចឬច្រើនក្តីក៏ត្រូវការរិះរកគ្រប់មធ្យោបាយលក់ទ្រព្យយកលុយមកព្យាបាលជំងឺសម្រាប់ជីវិតចុងក្រោយដែរ ។ រឿងជាក់ស្ដែងមួយដូចគ្នានឹងករណីខាងលើ បានកើតមានលើលោកតាអាយុជាង90ឆ្នាំម្នាក់ដែលរស់នៅកំដរជីវិតចុងក្រោយ ក្នុងភាពចាស់ជរាអង្គុយតែលើរទេះរុញ មានជម្ងឺប្រចាំកាយ ហើយខ្វះលុយកាក់ព្យាបាលលោកតាមានបំណងលក់ផ្ទះ១ល្វែងជាកម្មសិទ្ធិខ្លួនឯងសោះ តែត្រូវកូន២នាក់ក្នុងចំណោម១០នាក់ជំទាស់ ខណៈដែលកូន៨ នាក់ទៀតឯកភាពតាម ។ ពេលជួបជាមួយ ជីវិត និង កីឡា លោកតា យូ ចុន អាយុ៩០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ទាំងឈឺចិត្ត ស្អិតទ្រូងថា គាត់មានកូនទាំងអស់១០នាក់ ពួកគេបានរៀបការមានគ្រួសារកើតជាកូនពូនជាចៅទៅរស់នៅកន្លែងផ្សេងៗរៀងខ្លួនអស់ជាច្រើនឆ្នាំទៅហើយ ។ រហូតដល់ឆ្នាំ២០០៩ លោកតានិងប្រពន្ធបានទិញផ្ទះមួយកន្លែងនៅភ្នំពេញគឺផ្ទះលេខ១៤បេ ផ្លូវលេខ៦១២ សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោកតាដោយគ្មានកូនណាម្នាក់ពាក់ព័ន្ធនៅក្នុងបន្ទុក ឬ ជាប់ជំពាក់លុយកាក់ក្នុងការទិញផ្ទះនេះឡើយ ។ លុះជាង៣ឆ្នាំក្រោយមកប្រពន្ធគាត់បានស្លាប់ចោលទៅ ពេលនោះលោកតាបានយកប្រពន្ធក្រោយមួយទៀតគ្រាន់នៅជួយមើលថែគ្នា […]

Continue Reading

ស្ត្រីវ័យចំណាស់ម្នាក់ឈ្នះក្តីរឿងដីធ្លីនៅតុលាការទាំង៣ថ្នាក់ តែការអនុវត្តសាលដីកាហាក់មិនមានប្រសិទ្ធភាពឡើយ

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពត ÷ ស្រ្តីវ័យចំណាស់ម្នាក់កំពុងទទូចសុំឲ្យអាជ្ញាធរ និង សមត្ថកិច្ចជំនាញ មេត្តាជួយពន្លឿន និង មានចំណាត់ការអនុវត្តសាលដីកាឲ្យបានឆាប់រហ័សក្នុងបណ្ដឹងដីធ្លីដែលអតីតៈប្ដីលួចលក់ឱ្យអ្នកដទៃ ខណៈដែលគាត់ឈ្នះក្តីដល់ទៅ៣សាលា គឺសាលាដំបូង សាលាឧទ្ធរណ៍ និង តុលាការកំពូល ។ ស្រ្តីឈ្មោះ ស្រី ជឿន អាយុ៦៤ឆ្នាំ រស់នៅក្រុម១៨ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានប្រាប់ ជីវិត និងកីឡា ថា រូបគាត់និងប្ដីឈ្មោះ ហេង ហ៊ាន ហៅ ហេង ញ៉ាញ់ ថ្វីត្បិតបានរៀបការជាមួយគ្នារហូតមានកូនចៅរស់នៅភូមិខាងលើអស់រយៈពេលច្រើនឆ្នាំមែន ប៉ុន្តែមកដល់ឆ្នាំ ២០១៥ ប្ដីរបស់គាត់មានប្រពន្ធថ្មី បានវាយធ្វើបាបគាត់ពកមុខ ហើមភ្នែក ហើយគាត់ក៏ទៅដេកពេទ្យនៅភ្នំពេញ ហើយក៏មានការលែងលះគ្នា ដោយប្តីទារលុយពីគាត់ជាង២៥០០$និងយកថ្លៃគោ១ក្បាល៧០ម៉ឺនរៀលរួចទៅធ្វើការនៅស្រុកថៃបាត់ទៅ ឯដីធ្លីផ្ទះសម្បែងនៅភូមិខាងលើដែលមានទទឹង៧ម៉ែត្រកន្លះ បណ្ដោយ៤៧ម៉ែត្រត្រូវបានក្លាយជាកម្មសិទ្ធិស្របច្បាប់របស់គាត់ដោយមានប្លង់ទទួលស្គាល់ពីជំនាញសុរិយោដីត្រឹមត្រូវ ។ ស្រ្តីឈ្មោះ ស្រី ជឿន បានបន្តថា លុះក្រោយមកមិនដឹងរឿងអីស្រាប់តែអតីតៈប្ដីរបស់គាត់បានមកលួចលក់ដីកម្មសិទ្ធរបស់គាត់នៅខាងក្រោយ មានទទឹង៧ម៉ែត្រកន្លះ បណ្ដោយ៥ម៉ែត្រឱ្យទៅឈ្មោះ ហ៊ឹម វ៉ា មិនឲ្យគាត់ដឹងទៅវិញ […]

Continue Reading

លោក សោម សារ៉ន អធិការ នគរបាលស្រុកស្វាយទាប ត្រូវកូនចៅថ្នាក់ក្រោមបកអាក្រាតអំពើពុករលួយនិងភាពមិនប្រក្រតី 10 ចំណុច ដូចហែកសំពត់

ផ្សាយចេញពីរាជធានីភ្នំពេញ÷ ខេត្តស្វាយរៀង÷នៅថ្ងៃទី៦ខែ មករានេះ មានការបែកធ្លាយមួយចេញពីមន្ត្រី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ចំនួន​​២៤​រូប រួម​មាន អធិការរង នាយ​ផ្នែក នាយ​រង​ប៉ុស្តិ៍​នគរបាល​ទាំង​៩​ឃុំ ក្នុងស្រុក​ស្វាយ​ទាប បាន​រួម​គ្នា​ដាក់​លិខិតទៅ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា, លោកអភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ស្តី​អំពី​ភាព​មិន​ប្រក្រតី ពុករ​លួយ បក្សពួក​និយម គ្មាន​ភាព​ជា​អ្នកដឹកនាំ របស់​លោក​វរសេនីយ៍ទោ សោម​សា​រ៉​ន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដោយ​ចោទប្រកាន់​រហូត​១០​ចំណុច ។ លិខិតគោរពជូន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា, លោកអភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ចុះថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៤ របស់មន្រ្តីនគរបាលស្រុកស្វាយទាប បានរៀបរាប់ថា ចាប់តាំង ពីលោកសេនីយ៍ទោ សោម […]

Continue Reading

មេឈ្មួញដឹកជញ្ជូនអនុផលព្រៃឈើប្រកាសប្ដឹងអ្នកកាសែតដែលចោទគាត់ដឹកធ្យូងថា ដឹកជញ្ជូនអនុផលព្រៃឈើ ហើយសមត្ថកិច្ចខេត្តក្រចេះមិនទប់ស្កាត់ ?

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តក្រចេះ ÷ សព្វថ្ងៃក្រុមឈ្មួញមួយចំនួនដែលប្រកបរបររកស៊ីដឹកជញ្ជូនបទល្មើសអនុផលព្រៃឈើតាមដងផ្លូវពីខេត្តក្រចេះចេញទៅប្រទេសវៀតណាម ទោះបីពួកគេសម្រុកធ្វើយ៉ាងណាក៏ហាក់មានការប្រុងប្រយ័ត្ន និង បិទបាំងពីភ្នែកមហាជនជាខ្លាំង ប៉ុន្តែសម្រាប់ស្ត្រីជើងខ្លាំងម្នាក់ឈ្មោះ ស្រីធី ហៅចែនី បែរជាកំពុងដឹកជញ្ជូនបទល្មើសយ៉ាងគគ្លើនទាំងយប់ទាំងថ្ងៃ សប្បាយកើបលុយពីមុខរបរបនោះដោយមិនលាក់លៀម និង មិនញញើតអ្វីទាំងអស់ មិនដឹងថា អស់លោកមន្ត្រីសមត្ថកិច្ចជំនាញ ដែលឈរជើងប្រចាំការតាមដងផ្លូវ និង នៅច្រករបៀងនោះកំពុងធ្វើអ្វី ? មិនដឹង ឬ ដឹងដែរតែព្យាយមបិទភ្នែក ញ៉ុកត្រចៀកធ្វើមិនឃើញ មិនឮព្រោះតែលាភសក្ការៈនោះទេ បានជាមើលទៅដូចជាបានបើកសញ្ញាភ្លើងខៀវឲ្យស្ត្រីមេឈ្មួញរូបនេះធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើជារៀងរាល់ថ្ងៃតាមអំពើចិត្តបែបនេះ ។ ប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងថា សព្វថ្ងៃនេះក្រុមឈ្មួញដែលគេឲ្យរហស្សនាមថា ជាឧក្រិដ្ឋជនព្រៃឈើនៅភាគឥសាន្ត កំពុងសម្រុកដឹកជញ្ជូនប្រមូលផលអនុផលព្រៃឈើយ៉ាងពេញបន្ទុក ខណៈដែលស្ត្រីមេឈ្មួញឈ្មោះស្រីធី គឺកំពុងសម្រុកដឹកជញ្ជូនធ្យូងឆ្លងដែនចេញពីច្រក 105 ស្ថិតនៅភូមិត្រៀប ឃុំថ្មី ស្រុកចិត្តបុរី ដឹកឆ្លងកាត់ស្រុកស្នួល ចេត្តក្រចេះទៅលក់នៅប្រទេសវៀតណាម ។ ជាក់ស្ដែងនៅថ្ងៃទី 5 ខែមករាឆ្នាំ 2024វេលាម៉ោង 10:58 នាទីព្រឹកភ្នាក់ងារព័ត៌មាន ជីវិត និង កីឡា ប្រចាំខេត្តក្រចេះ បានជួបរថយន្តសាំយ៉ុងកែច្នៃខ្នាតយក្សពុំមានផ្លាកលេខមួយគ្រឿងកំពុងដឹកជញ្ជូនធ្យូងពេញព្រៀបបើកសំដៅទៅផ្លូវដេ3 ហើយត្រូវបានភ្នាក់ងារយើងតាមថតផ្ដិតយករូបភាពពិតក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានជាក់ស្ដែងឲ្យថ្នាក់លើដឹងដើម្បីចេញទៅបង្ក្រាប ប៉ុន្តែពេលនោះមានឡានម៉ាកឡង់គ្រីស័រពណ៌ស្ករហ្សេរីចាស់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ(2D2295)បើកមកបិទផ្លូវមិនឱ្យអ្នកសារព័ត៌មានយើងបន្តទៅមុខបាននោះទេ ។ បន្ទាប់មកក៏មានស្ត្រីជាថៅកែធ្យូងម្នាក់បានទូរស័ព្ធមកប្រាប់ភ្នាក់ងារយើងរបៀបធ្វើពើថា […]

Continue Reading

កុមារកំព្រាខេត្តកំពតចំនួន ៦១០នាក់ ទទួលការឧបត្ថម្ភអំណោយសប្បុរសធម៌ពីសមាគមកាយរិទ្ធនារីកម្ពុជា

ផ្សាយចេញពីរាជធានីភ្នំពេញ÷ ខេត្តកំពត÷កុមារកំព្រានៅទូទាំងខេត្តចំនួន ៦១០នាក់ មកពីមណ្ឌលទាំង៦ក្នុងខេត្តកំពត បានទទួលការឧបត្ថម្ភអំណោយសប្បុរសធម៌ពីសមាគមកាយឬទ្ធិនារីកម្ពុជា (កម្មវិធីវិភាគទានរបស់សមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពតនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពតនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីសប្បុរសធម៌នេះ លោកស្រីហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានគូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាត និងគោរពតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា អនុញ្ញាតឱ្យបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង ក្នុងគោលបំណងដើម្បីប្រគល់អំណោយជូនដល់ក្មួយៗកុមារកំព្រា កុមារក្រីក្រនៅតាមសហគមន៍ទូទាំងខេត្តកំពត ចំនួន ៦១០នាក់។ នេះជាការបង្ហាញពីការគិតគូរយកចិត្តទុកដាក់ជាខ្លាំងពីសំណាក់លោកស្រីបណ្ឌិតអគ្គស្នងការ ក្នុងការជួយតម្រង់ទិស និងយឹតយោងដល់កូនក្មួយកុមារកំព្រា និងកុមារក្រីក្រទាំងអស់ទូទាំងប្រទេស ព្រមឋទាំងបានជួយកែប្រែជោគវាសនាបានល្អប្រសើរពីមួយជំហានទៅមួយជំហាន […]

Continue Reading

“ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើងទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំ គោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”

  សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣៖ សម្តេចធិបតី បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទិន្នន័យ និងព័ត៌មានអំពីអង្គភាពសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាធាតុចូលយ៉ាងសំខាន់ និង ច្បាស់លាស់ សម្រាប់ការរៀបចំគោលនយោបាយនានារបស់ជាតិ ឱ្យមានលក្ខណៈមុតស្រួច និងផ្អែកលើភស្តុតាងត្រឹមត្រូវដើម្បីឱ្យគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ត្រូវបានអនុវត្តដោយជោគជ័យ និងចំគោលដៅ ។ សម្តេចធិបតី បានបន្តថា ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើង ហើយបើយើងមិនមានទិន្នន័យ យើងច្បាស់ជាស្ថិតក្នុងស្ថានភាពវង្វេងផ្លូវ ។ ជាមួយនឹងទិន្នន័យច្បាស់លាស់ គឺជួយយើងឱ្យសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ហើយក៏ជាមូលដ្ឋានក្នុងការព្យាករណ៍អំពីការប្រែប្រួលក្នុងពេលអនាគត សំដៅឈានទៅកំណត់អំពីទិសដៅ សកម្មភាព និងគោលនយោបាយនានា ដោយមិនប្រថុយប្រថាន និងអាចសម្រេចបានលទ្ធផលខ្ពស់ ។ ដោយហេតុថា ទិន្នន័យ និងស្ថិតិដើរតួនាទីសំខាន់នៅក្នុងគ្រប់ទិដ្ឋភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ […]

Continue Reading